បរិស្ថានល្អ សុខភាពល្អ!
នៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរបរិស្ថានខេត្ត មានការចូលរួមពីលោកប្រធានការិយាល័យបរិស្ថានស្រុកឧដុង្គ សមាជិកក្រុមប្រឹក្សាឃុំក្រាំងចេក និងលោកមេភូមិគោកសណ្តែក បានចុះពិនិត្យជាក់ស្តែងនូវទីតាំងជីកកាយដាក់ទុយោកាត់ផ្លូវជាតិលេខ១៤៤០ ស្ថិតនៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយក្រុមការងារពិនិត្យឃើញថា៖
១.លោក យ៉ឹង វ៉េងគង់ ម្ចាស់អាជីវកម្ម បានបញ្ឈប់ និងកាយដីលុបធម្មតាវិញ និងទុកទុយោបូមទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ទុយោទំហំ ២១X២១)
២.ក្រុមការងារបានណែនាំដល់ម្ចាស់អាជីវកម្ម មិនត្រូវបង្កើតឱ្យមានប្រព័ន្ធទុយោឆ្លងកាត់ផ្លូវបន្តទៀតទេ និងបានណែនាំបន្ថែមឱ្យម្ចាស់អាជីវកម្ម ត្រូវរៀបចំធ្វើកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ ។
ចំពោះព៌ត័មានលម្អិតជូនតាមក្រោយ។

