កិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម

K
![44B85E28-1C29-4B8F-80C8-B6635496E3A1.jpeg](https://serey.io/imageupload_data/3ae670322154d5e884a1e348a505b2983090d088) ![CC48FFD5-7AE9-4D72-A9BB-14F2CFC2519D.jpeg](https://serey.io/imageupload_data/6a27363e853981de68ba5c0746233b4ac7891e5c) ![48845CB1-A822-4A9E-B88E-88E0A4B796E9.jpeg](https://serey.io/imageupload_data/d98ae28eae1fcc69487f8a6add45aca9b303351a) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ តំណាងមន្ទីរបរិស្ថាន ក្រុង ស្រុក ខេត្ត កំពង់ស្ពឺ បានចូលរួមប្រជុំ ស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កិច្ចពិភាក្សានៅថ្ងៃនេះ បានប្រមូលផ្តុំពីអ្នកពាក់ពាក់ព័ន្ធ ជាពិសេស មានវត្តមានឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត និងថ្នាក់ដឹកនាំអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ដើម្បីពង្រឹងការអនុវត្តការងារគ្រប់គ្រង លើបញ្ហាសំណល់ សំរាម ឱ្យមានប្រសិទ្ធភាពខ្ពស់។ កន្លងមករាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ហើយនៅឆ្នាំដដែលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ក៏បានប្រគល់មុខងារគ្រប់គ្រងសំរាម ឱ្យទៅរដ្ឋបាល ក្រុង ស្រុក ក្នុុងការធ្វើប្រតិភូកម្មមុខងារសំរាមទៅឱ្យរដ្ឋបាលថ្នាក់ខណ្ឌ ដោយចាត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ បន្ថែមពីនេះ ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព គឺជាកិច្ចការងារដែលមិនអាចខ្វះបាននោះឡើយ។

Comments

mamunkhan
Nice blog my brother. Many many thanks for share with us.
fherdz
Nice one sir.