អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០១៨ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
http://i67.tinypic.com/orjk3l.jpg
http://i68.tinypic.com/abmkgl.jpg
http://i67.tinypic.com/11lk9ba.jpg
http://i67.tinypic.com/wuh2jn.jpg
http://i65.tinypic.com/1z709s5.jpg
http://i63.tinypic.com/2v1kqyb.jpg
http://i63.tinypic.com/oh2xiw.jpg
ស្របគ្នានឹងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០១៨ នៅមន្ខីរបរិស្ថានខេត្ត បានរួមសហការជាមួយរដ្ឋបាលខេត្ត បានបើកយុទ្ធនាការ «រួមគ្នាដើម្បីកាត់បន្ថយការបំពុលប្លាស្ទិក»។ ព្រឹត្តិការដ៏មានសារសំខាន់នាពេលនេះ រៀបចំចំឡើងនៅមណ្ឌលកីឡាខេត្ត ក្រោមការដឹកនាំពីឯកឧត្តម ក្រមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយអង្គភាពចំណុះខេត្ត មានកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋ ប្រជាការពារ សិស្សានុសិស្ស ក្នុងគោលបំណងចូលរួមសំអាតបរិស្ថាន តាមលំនៅឋាន វត្តអារាម ទីសារធារណៈ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម។ ឆ្លៀតឱកាដនោះដែរ ឯកឧត្តម បានបញ្ជាក់ថា ការងារសំខាន់របស់យើងទាំងអស់គ្នាគឺរួមគ្នាទទួលខុសត្រូវលើបញ្ហាបរិស្ថាន គប្បីយកចិត្តទុកដាក់កាត់បន្ដយការប្រើប្រាស់ថង់ប្លាស្ទិក ហើយកាត់បន្ថយថង់ប្លាស្ទិកគឺផ្តើមចេញពីយើងទាំងអស់គ្នា ដែលជាចលករជួយផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្អិភាព និងតម្រូវឱ្យអ្នកពាក់ពន្ធ័ទាំងអស់ក្នុងក្របខណ្ឌសហគមន៍ជាតិ តំបន់ និងពិភពលោក ត្រូវបន្តចូលរួមពង្រឹងប្រសិទ្ធិភាពការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិៈរកវិធានការដោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាបាននូវសុវត្ថិភាពភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។ សូមបញ្ជាក់ថាសារធាតុគីមីនៅក្នុងថង់ប្លាស្ទិកធាចបង្កដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រពន្ធ័ អេកូឡូស៊ី ជាពិសេសជីវចម្រុៈក្នុងទឹក អាចច្រឡំថាជាចំណីលេបចូល និងជាតិពុលនេះអាចជ្រៀតចូលក្នុងខ្លួនមនុស្ស នៅពេលយើងបរិភោគវាចូលទៅ និងសូមកុំដុតថង់ប្លាស្ទិក ព្រោះវានឹងភាយឧស្ម័នពុល ប៉ះពាល់ស្រទាប់អូស្សូន។

