សុបិន "ជំនឿមានហេតុផល"




តាំងពីអតីតកាលមកម៉្លេះ រឿងសុបិនបានធ្វើឲ្យប្រជាជន ដែលមានភាពល្ងង់ខ្លៅ ងាយទទួលការបោកបញ្ឆោត លង់ស្មារតីទៅតាមការបោកប្រាស់របស់គេ។ សុបិន្ត្ហត្ររូបានចេះកាត់សប្តិខ្លះ យកទៅបង្កអំពើអយុត្តិអម៌គ្រប់បែបយ៉ាងក្នុងសង្គម ដូចជាកាត់សប្តិឲ្យទិញលេខឆ្នោត យកទារកទៅកប់ ញ្រោះទារករកនោះចង្រៃ ឲ្យប្តីប្រពន្ធលែងលះគ្នា ឲ្យរង់ចាំព្រេងវាសនា។ល។ យើងឃើញប្រជាជនរងគ្រោះរបៀបនេះមិនតិចឡើយ។
រយៈពេកដ៏យូរកន្លងផុតទៅ ប្រជាជនស្លួតត្រង់ពុំអាចរកឃើញការពិតក្នុងរឿងសុបិននេះទេ។ លុះដល់សម័យវិទ្យាសាស្រ្តរីកចម្រើនមានវេជ្ជវិទូ ដ៏ល្បីម្នាក់ឈ្នោះ"ប៉ាប្រូប" លោកខិតខំស្រាវជ្រាវអស់មួយជីវិត ទើបគាស់របើកអាថ៌កំបាំងនេះ ដោយរបៀបវិទ្យាសាស្រ្ត។
លោក"ប៉ាប្រូប"បានបកស្រាយអំពីបញ្ហាសុបិនដូចនេះ៖ ពេលថ្ងៃៗមនុស្សប្រកបការងារគ្រប់ប្រភេទ ពេលធ្វើការខួរ
ក្បាលយើងបានទទួលប្រតិកម្មផ្សេងៗ នាំឲ្យមានចលនារស់រវើក។ លុះពេលសម្រានលក់ខួរក្បាលយើងស្ថិតក្នុងសភាពស្ងៀមគ្មានទិដ្ឋភាពក្រៅណាមួយអាចឲ្យប្រតិកម្មដល់ខួរក្បាលយើងឡើយ។ ប៉ុន្តែនៅពេលរលីវៗ ហៀបនឹងលក់ស៊ប់ និងមុនពេលភ្ញាក់ពីដេកតែមិនទាន់ដឹងខ្លួនមែនទែននៅឡើយនោះ វាអាចឲ្យយើងយល់សុបិន។ សុបិននេះ កើតមកពីការហត់នឿយខ្លាំង។ សភាពការណ៍ដែលជួបប្រទះពេលថ្ងៃជះឥទ្ធិពល ឬមានការដិតដាមនៅក្នុងខួរក្បាល បណ្តាលឲ្យអារម្មណ៍យើងកើតជាសុបិនផ្សេងៗ៕ (ឯកសារជំនួយស្មារតី ដោយ ប្រាជ្ញ ជុំ)

