តំបន់ដីសើម «ស្នួលស្ទឹងសែន» ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាតំបន់រ៉ាមសារ

K
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ថា​ តំបន់ស្នួលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមដ៏មានសារសំខាន់នោះ ដែលទើបនឹងត្រូវបានទទួលស្គាល់ជាអន្ដរជាតិថាជា «តំបន់រ៉ាមសារ»។ បើតាមក្រសួងបរិស្ថាន តំបន់ស្នួលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមទឹកសាប ដែលមានធនធានព្រៃលិចទឹកដ៏ល្អ និងមានប្រឡាផ្ទៃសរុប ៩,២៩៣ហិកតា ត្រូវបានទទួលស្គាល់ជាតំបន់ដីសើមមានសារសំខាន់ជាអន្ដរជាតិ ហៅកាត់ថា «តំបន់រ៉ាមសារ» ដែលទទួលស្គាល់ដោយអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។ តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើមទឹកសាប សម្បូរដោយព្រៃលិចទឹក មានអាយុកាលជាយូរ និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ លើសពីនេះ ព្រៃគុម្ពោត និងវាលស្មៅ ក្នុងតំបន់រ៉ាមសារស្ទឹងសែន គឺមានសារសំខាន់ណាស់ ក្នុងការទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិជាច្រើនប្រភេទផ្សេងទៀត៕ ![A76E719E-5B56-4CB4-9E4E-C10EBF3A2F3B.jpeg](https://serey.io/imageupload_data/269f4e1964186472a848ea308f6592bef8e57a25) ![81992BB3-02B9-40E5-A0C6-1FD4F524F815.jpeg](https://serey.io/imageupload_data/c340aa6ed45b601cd31cb6af7bb4624ba6c79644)![A52FABC7-20AC-447D-9291-133A537ABC37.jpeg](https://serey.io/imageupload_data/a6fe044bf779f55343d026e3a2d4690e4edafc6f) ![4E845B26-D63D-4114-8363-77F12BD83EDB.jpeg](https://serey.io/imageupload_data/01fd6b976df7c4958c11dd202b398522c6e6f707) ![56E3FE9B-83BE-48AE-A05A-26427921219C.jpeg](https://serey.io/imageupload_data/455fcdbd04ead2ab75f6cd392bb7da16fd5da84d)

Comments