ដើម្បីប្រជាជន ដើម្បីសង្គម+គ្រួសារ:

K
![CC6862B1-405E-4B7F-9C27-3D2C013AFEFF.jpeg](https://serey.io/imageupload_data/ec809e2ed84e28d230a04158f1c01ff2da980920) ដើម្បីប្រជាជន ដើម្បីសង្គម+គ្រួសារ: 👉មានសត្វក្អែកពីរក្បាលចង់សុីសត្វក្របី តែមិនដឹងសុីតាមវិធីណាបើក្របីធំហើយខ្លាំង ពេលនោះសត្វក្អែកពីរក្បាលរកនឹកឃើញវិធីសាស្ត្រមួយហើយក៏ហើរមកជិតក្របីសសើរក្របីថា បងក្របីស្នែងរបស់បងមុតស្រួចល្អណាស់ហើយកម្លាំងរបស់បងខ្លាំងទៀតផង ចុះហេតុអ្វីបងឱ្យសត្វរុយល្អិតតូចៗមកខាំបឺតជញ្ជក់ឈាមបងចឹង គឺមិនសមតតែសោះ មេចបងមិនប្រើស្នែងដ៏ស្រួចរបស់បងវ័ធសត្វរុយឱ្យវាក្ស័យទៅ ក្របីឭដូច្នេះហើយក៏ប្រើកម្លាំងនិងស្នែងរបស់ខ្លូនប្រឹងវ័ធសត្វរុយរហូតដល់ត្រូវខ្លូនឯងហូរឈាមលុតជង្គង់ស្លាប់នៅនិងកន្លែង។ ពេលបងក្របីដ៏មានអំណាចខ្លាំងក្លាស្លាប់ទៅបានដៃបងក្អែកម្តង 🐃🦅 ពាក្យសសើរខ្លះធ្វើឱ្យត្រចៀករបស់យើងវាស្រួលស្តាប់បន្តិចមែន ប៉ុន្តែអាចធ្វើឱ្យយើងវិនាសមួយរំពេចបាន។ សត្វស្រមោចតែងតែស្លាប់ក្នុងពាងស្ករមិនដែលស្លាប់ក្នុងពាងអំបិលទេ យ៉ាងណាមិញរាល់មនុស្សទាំងអស់តែងតែចាញ់បោកអ្នកពូកែលួងលោមសសើរតែក្នុងចិត្តបង្កប់ទៅដោយភាពពិសពុល។ តែទីបំផុតមនុស្សសម្តីអាក្រក់ប៉ុន្តែចិត្តទូលាយតែងតែគេស្អប់មិនសូវរាប់រក តែបើមនុស្សផ្អែមចុងផ្អែមគល់ឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីកន្ទុយបែជាគេថាជាមនុស្សឆ្លាតពូកែទៅវិញ។ ដូចពាក្យមួយថា (សម្តីស្មោះទាស់ត្រចៀក) ឆាវ ឆាវ តួអង្គក្នុងរឿងសាមកុកនិយាយ ពេលខ្ញុំឈឺក្បាលអ្នកត្រូវជេរខ្ញុំឱ្យច្រើនទើបខ្ញុំបាត់ឈឺ។ សុភាសិតខ្មែរថា ខ្មៅដូចព្រីង ល្វីងដូចស្តៅ លេងកុំដល់ញាតិផៅ ប្រដៅកុំលាយពាក្យខឹង។ ខ្មៅដូចព្រីង សារជាតិរបស់ព្រីងពេលខ្ចីសរពេលទុំខ្មៅ មនុស្សខ្លះខ្មៅមែនប៉ុន្តែចរឹតឫកពារសុភាពរាបសាមិនឆ្មើងឆ្មៃដាក់មនុស្សផងគ្នា។ ល្វីងដូចស្តៅ សារជាតិរបស់ស្តៅល្វីងបន្តិចមែនតែគេអាចយកទៅហូបពិសាបាន យ៉ាងណាមិញសម្តីរបស់មនុស្សខ្លះអាក្រក់ល្វីងជូរចត់បន្តិចមែនតែអាចយកជាការបាន ដូចស្តៅល្វីងពិបាកលេបបន្តិចតែបើហូបចូលក្នុងពោះហើយធ្វើឱ្យយើងត្រជាក់សាច់មានសុខភាពល្អ សម្តីមនុស្សខ្លះពិបាកស្តាប់បន្តិចតែបើតាំងចិត្តស្តាប់ហើយគឺកើតបញ្ញា។ លេងកុំដល់ញាតិផៅ មានន័យថាបើយើងលេងជាមួយនរណាម្នាក់កុំនិយាយអ្វីឱ្យប៉ះពាល់ត្រកូលរបស់គេ ដូចខ្មែរខ្លះតែងនិយាយលេងថា(ចុយមាយឡូវ)ពាក្យនេះពេលណាយើងនិយាយយូរៗញឹកៗពេកទៅធ្វើឱ្យមិត្តភ័ក្ដិរបស់យើងគេអន់ចិត្ត។ ប្រដៅកុំលាយពាក្យខឹង បើយើងប្រដៅនរណាម្នាក់ចូលសម្លឹងមើលចិត្តខ្លូនឯងសិនថាតើប្រដៅដោយចិត្តមេត្តាឬដោយចិត្តខឹង តែបើប្រដៅចង់ឱ្យគេល្អបានរីកចម្រើនគឺប្រដៅចុះ ប៉ុន្តែបើចិត្តខឹងកុំអីល្អជាង។ ជូនមហាមិត្តគិតពិចារណា។ ដកស្រង់ចេញពី៖ មុម សំអាត ស្វីតញូូ![DE77C21E-6241-4EBE-96EF-7EA3C7E6E848.jpeg](https://serey.io/imageupload_data/ec809e2ed84e28d230a04158f1c01ff2da980920)

Comments

fherdz
Very nice group pic.
abiyamuda
Good article , I wonder about this @Koysonin father, if it gives a gift, not stingy, immediately 💯, you are too good Mr. Koysinin ☺️ ! , May rarely see people like you, generous, among 1000 possible 1 , only you !😀