កម្មវិធីសួរសុខទុក្ខ និងសំណេះសំណាល បុគ្គលិក កម្មករ នៅក្រុងច្បារមន









១ថ្ងៃពេញ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត បានអមដំណើរជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំចុះជួបសំណេះសំណាលនិង សួរសុខទុក្ខ បងប្អូនជាកម្មករ-កម្មការិនី រោងចក្រនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ គ.ស.២០១៩ នាពេលខាងមុខ។
ពិធីជួបជុំនេះធ្វើឡើងនៅរោងចក្រចំនួន៣ មានរោងចក្រអ៊ែជ្យាយល៍ ស្វេតធី , រោងចក្រ ស៊ុយ យ៉ាត និងរោងចក្រ ស៊ី គ្លូ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើការសាកសួរសុខ និងស្នើរពួកគាត់ឲ្យធ្វើដំណើរត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា ដើម្បីបានទៅចូលរួម ជួបជុំសាច់ញាតិនៅឯស្រុកកំណើតប្រកបដោយភាពសុខសាន្ត សុវត្ថិភាពគ្រប់ៗគ្នា និងសូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនទៅបងប្អូនជា កម្មករ-កម្មការិនី រោងចក្រទាំងអស់ឲ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

