សិក្ខាសាលាស្តីពីការអប់រំបំប៉នសមត្ថភាពជាជនបង្គោល សុវត្ថិភាពចរាចរណ៍



នារសៀលថ្ងៃទី28 ខែសីហា ឆ្នាំ2019 មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ប្រជាពលរដ្ឋប្រមាណជាង ២១០០នាក់ បានចូលរួម នឹងទទួលការអប់រំបំប៉នសមត្ថភាពជាជនបង្គោល សុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងពង្រឹងបន្ថែម ជនបង្គោលឲ្យមានសមត្ថភាពពីច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ការដឹកជញ្ជូនលើសទម្ងន់ និងការគ្រប់គ្រងដីចំណីផ្លូវដីរដ្ឋ។
ថ្លែងក្នុងពិធីអប់រំច្បាប់ចរាចរណ៏លោក វ៉ី សំណាង បានលើកឡើងថា កំហុសរបស់អ្នកធ្វើដំណើរតែងតែប្រើការប្រញ៉ាប់ដោយល្បឿនលឿនគ្មានហេតុផល និងពុំសូវចេះអនុគ្រោះ យោគយល់គ្នាទៅវិញទៅមក កត្តានេះហើយដែលរាល់ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឲ្យមានសភាពធ្ងន់ធ្ងរ និងខាតបង់ប្រយោជន៍ជាច្រើន ដូចនេះយើងជាអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តា មនុស្សជាអ្នកខូចខាតទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងថវិកាក្រុមគ្រួសារ ក៏ដូចជាថវិកាជាតិ។
Comments