សិក្ខាសាលាស្តីពី កិច្ចគាំពារ បរិស្ថាន

K
![3E7BE749-1F94-47EC-B4AC-0458D66959B2.jpeg](https://serey.io/imageupload_data/f2e406c3bb3eda7387c9cdb0124fb772595bd811) ![1808C7DD-0CB4-46F6-B94C-72E575E3CFBA.jpeg](https://serey.io/imageupload_data/11ac9fb2f4d599bb79851e81edca267695a8a04c) ![7F02AF44-5A24-433E-A352-CA2E7158C6B4.jpeg](https://serey.io/imageupload_data/18feed72ccab624e704877d370784809797f8ed1) សិក្ខាសាលាស្តីពី កិច្ចគាំពារបរិស្ថាន (19 ដល់20 កញ្ញា 2019) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី19 ខែកញ្ញា ឆ្នាំ2019 បានចូលរួមសិក្ខាសាលាស្តីពី យុទ្ធសាស្ត្រ និងវិធានការធ្វើឱ្យប្រសើរឡើងកិច្ចគាំពារបរិស្ថាន ដែលមាន2ផ្នែកៈ ផ្នែកទី1 យុទ្ធសាស្ត្រទប់ស្កាត់ការបំពុល និងការធ្វើឱ្យប្រសើរឡើងគុណភាពបរិស្ថាន មាន4ប្រធានបទ ក/យុទ្ធសា្តស្ត្រ និងវិធានការទប់ស្កាត់កាត់បន្ថយបំពុលខ្យល់នៅកម្ពុជា ខ/យុទ្ធសាស្ត្ត និងទិសដៅឆ្ពោះទៅកាត់បន្ថយ និងឈានទៅលុបបំបាត់ការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា គ/យុទ្ធសាស្ត្រ និងការពង្រឹងប្រសិទ្ធិិភាពគ្រប់គ្រងបំពុលទឹក នៃប្រភពទឹកសាធារណៈនៅកម្ពុជា ឃ/យុទ្ធសាស្រ្ត និងវិធានការអទិភាព សម្រាប់ការគ្រប់គ្រងការសាយភាយធាតុបារតនៅកម្ពុជា ផ្នែកទី2 យុទ្ធសាស្ត្រ និងវិធានការការពារឆ្លើយតបទៅនឹងផលប៉ៈពាល់បរិស្ថាន មាន2ប្រធានបទ ៈ ក/នីតិវិធីនៃការរៀបចំ និងវាយតំម្លៃហេតុប៉ៈពាល់បរិស្ថាន ផែនការគ្រប់គ្រងបរិស្ថាន និងកិច្ចការពារបរិស្ថាន ខ/ទិសដៅពង្រឹងការអនុវត្តច្បាប់ កិច្ចគាំពារបរិស្ថាន ចុងក្រោយការពិភាក្សា រួមទាំងសំណួរ ចំម្លើយផងដែរ។ សិក្ខាសាលានេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងរួមមាន3ចំណុច៖ ១.ជំរុញប្រភពបំពុលមានសក្កានុពលបំពុលបរិស្ថាន ដោយបំពាក់ឧបករណស្វ័យប្រវត្តិ ដំណើរការប្រព្រឹត្តកម្មសំណល់ បំពាក់កាមេរ៉ា ដោយភ្ជាប់រូបភាព(អនឡាញ)មកក្រសួងបរិស្ថាន ២.ជំរុញផ្ទះសំណាក់ ឬសណ្ឋាគារ និងប្រភពបំពុលបរិស្ថានផ្សេងទៀត រួមបំពាក់ប្រព័ន្ធអាងសំណល់រាវតាមលក្ខណៈបច្ចេកទេសបរិស្ថាន ៣.ពង្រឹងការត្រួពិនិត្យ អធិការកិច្ច និងដោះស្រាយវិវាទបរិស្ថាន រួមទាំងការអនុវត្តវិធានការច្បាប់បរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន នៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង តំណាងអង្គការដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនប្រមូលសំរាម សំណល់រឹង រាវ តំណាងផ្សារទំនើប រោងចក្រ សហគ្រាស និងមន្ទីរបរិស្ថានខេត្តទូទាំងប្រទេស សរុបអ្នកចូលរួមប្រមាណ256នាក់ នៅសាលប្រជុំធំនៃក្រសួងបរិស្ថាន។

Comments

fherdz
Greetings to you sir