ប្រវត្តិសងេ្ខប ក្រុងកែប នៃព្រះរាជាណាចក្រកម្ពុជា

K
http://i67.tinypic.com/osc1u9.jpg hhttp://i67.tinypic.com/i6woeb.jpg ttp://i67.tinypic.com/346x012.jpg http://i65.tinypic.com/34zdt9x.jpg http://i63.tinypic.com/intmie.jpg http://i67.tinypic.com/346x012.jpg http://i63.tinypic.com/2vd43zs.jpg ទីក្រុងកែប ជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ មានតាំងស្ថិតភាគនិរតីនៃរាជធានីភ្នំពេញ ។ ភ្ញៀទេសចរណ៍អាចធ្វើដំណើរពីរាជធានីភ្នំពេញមកក្រុងកែប តាlមផ្លូវជាតិលេខ ៣ កាត់ខេត្តកំពត មានចំងាយប្រមាណ ១៧៣ គ.ម ឬ តាមផ្លូវជាតិលេខ ២ កាត់តាមខេត្តតាកែវ ឬក៏ អាចធ្វើដំណើរតាមផ្លូវរថភ្លើងមកចុះនៅស្ថានីយ៍តំណាក់ចង្អើរដែលមានចំងាយពីក្រុងកែប មានចំងាយពីក្រុងកែប ៧គ.ម។ ភ្ញៀវទេសចរណ៍បរទេសអាចធើ្វដំណើរពីប្រទេសវៀតណាមមកក្រុងកែបតាមច្រកហាទៀង ព្រែកចាកដែលមានចំងាយប្រមាណ ៤០គ.ម ។ តាមផ្លូវសមុទ្រ ភ្ញៀវទេសចរណ៍អាចជិះទូក ឬកប៉ាល់ពីក្រុងព្រះសីហនុ និងពីប្រទេសវៀផតណាមមកកំពង់ផែក្រុងកែបផងដែរ ។ ក្រុងកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង ។ ទីក្រុងនេះបានកែលំអឲ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណិតមួយក្នុងទស្សវត្សរ៍ទី៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម ។ ឈ្មោះទិក្រុងកែបនេះ បានក្លាយមកពីពាក្យបារាំង”Le cap” ប្រែជាពាក្យខ្មែរ គឺ ជ្រោយ មានន័យថាដីដុះលយទៅសមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនិងឈ្មោះកែបគឺដើមឡើយមានស្តេចមួយអង្គព្រះនាម សាគររាជ ដែលជាស្តេចមានមន្តអាគនមខ្លាំងពូកែ បានប្រើល្បិចសេពមន្តអាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចសេះសររបស់មេទ័ពនោះមកជាមួយពលសេនាមួយចំនួន ។ ពេលផ្អើលឆោឡោដេញតាមចាប់ ស្តេចសាគររាជ និងពលសេនា ក៏បានភៀសខ្លួនមកដល់ភូមិឫផាគនីរតីតំបន់ឆ្នេរសមុទ្រ ។ ពេលយប់សំរាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏មកដល់ ។ ដោយមានការភិតភ័យ ស្តេចសាគររាជក៏បានភៀសខ្លួនបន្តទៀត ។ ពេលព្រះអង្អសាគររាជឡើងផាយសេះ សេះសរនោះក៏កញ្រ្ជោលឡើងធើ្វឲ្យព្រះអង្អធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មកជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្អភិតភ័យឡើងផាយសេះរត់ភៀសខ្លួនបន្តទៀត ដោយចោលកែបសេះនៅទីនោះ ។ តំណតមកគេក៏បានហៅនៅទីនោះឈ្មោះថា កែបសេះ ហើយហៅកាត់ខ្លីមកត្រឹមពាក្យ”កែប” រហូតដលសព្វថ្ងែ ។ កែប ជាក្រុងមួយតូចចង្អៀតសំរាប់អ្នកទេសចរណ៍គ្រប់ប្រភេទ ប៉ុនែ្តតំបន់នេះជាតំបន់ទីផ្សារនៃសត្វសមុទ្រស្រស់ៗ សំរាប់អ្នកទេសចរណ៍នៅក្នុងប្រទេស ដូចជា ក្តាម ខ្យង និង មុឹក ជាដើម ។ ចំណែកឯតំបន់កំសាន្តវិញ គឺមានតែ ឆ្នេរក្រុងកែបមួយប៉ុណ្ណោះ សំរាប់ងូតទឹកដែលមានប្រវែង ១.០០០ ម៉ែត្រ ។ តំបន់នេះជាប្រភេទខ្សាច់សមុទ្រមានពណ៌ខ្មៅខុសពីខ្សាច់ក្រុងព្រះសីហនុ ដែលមានខ្សាច់ពណ៌ស ។

Comments

bongsina
ចាំសាកជិះរថភ្លើងទៅលេងម្ដង😃