ពិធី ចែកសម្ភារប្រើប្រាស់ក្នុងផ្ទះ ជូនកម្មករ កម្មការិនី២,០០០នាក់ ជាកាដូ​ថ្ងៃឆ្លងឆ្នាំ​

K
![88379DAE-3859-45C4-A80A-2CE21506FF57.jpeg](https://serey.io/imageupload_data/51b1c32f5a08659b035c747a7da50c183419e047) ![92ECC15C-A6FC-4B8A-B9E9-DE190F9FA70F.jpeg](https://serey.io/imageupload_data/a1dc1c6164c2385360b809b0be6bd0c6ea5b7b35) ![DF1C460F-720C-4A60-86F2-9A56036BCB57.jpeg](https://serey.io/imageupload_data/9ed8de8d756e3f906728827f2b9ff7e4ade61b88) (កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅ​​រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ​ចែកអំណោយជាសម្ភារប្រើប្រាស់ក្នុងផ្ទះជូនកម្មករ កម្មការិនី ប្រមាណ២,០០០នាក់ នៅរោងចក្រហីរូតា ដែលមានទីតាំងស្ថិតនៅឃុំវល្លិស ស្រុកសំរោងទង។ ក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយកត្តាសន្តិភាព និងដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន ទើប​បងប្អូនកម្មករ កម្មាការិនី មានឱកាសបានជួបជុំគ្នាគ្រប់កម្មវិធីជាតិធំៗ និងបុណ្យអន្តរជាតិជាច្រើន​ផងដែរ។ លោកអភិបាលបន្តថា ដោយសារតែការអភិវឌ្ឍ​ និងមានសន្តិភាពពេញលេញបានធ្វើយើងទាំងអស់គ្នា មានការងារធ្វើទទួលបានផលកម្រៃបៀរវត្សន៍ខ្ពស់ រស់នៅដោយភាពសម្បូរសប្បាយ សុខដុមរម្យនា ជាការពិត​សព្វថ្ងៃមានសម្ភារពេញនិយមប្រើប្រាស់គ្រប់លំនៅដ្ឋាន កត្តានេះរាជរដ្ឋាភិបាលទាមទារចាំបាច់ ត្រូវកសាងបន្ថែមគ្រប់ហេដ្ឋារចនាសម័ន្ធ ដើម្បីតម្រូវការចាំបាច់ជូនពលរដ្ឋ៕ By Fresh News

Comments

moniroy
Excellent post...my dear lovely friend
wondercury
អធ្យាស្រ័យលោកពូ ខ្ញុំកាត់ពិន្ទុលោកពូ ដោយសារតែសេរីបានពង្រឹងគុណភាពអោយល្អប្រសើរជាងមុនដោយមិនគាំទ្រចំពោះការចែករំលែកពត៌មានបន្តរឺចំលងទោះបញ្ជាក់ប្រភពក៏ដោយ ក៏ត្រូវកាត់ពិន្ទុដែរ។ដូច្នេះសូមលោកពូចូលរួមនិពន្ធអត្ថបទផ្ទាល់ខ្លួនចាប់ពីពេលនេះដើម្បីទទួលបានពិន្ទុ និងមិនត្រូវបានកាត់ពិន្ទុនៅលើការផុសរបស់លោកពូ។