ដំណើរកំសាន្ត ថ្ងៃឈប់សម្រាក

K
![0FEC7490-B724-48E1-8142-F23F8C85CDE2.jpeg](https://serey.io/imageupload_data/a1e8e5a69e9f51b789265e4274c5379a743562b3) ![8B96170A-704E-4AF3-A842-728298E8A782.jpeg](https://serey.io/imageupload_data/7f08b4a2483cf7030f74f9826f2d7093e627f52b) ![457F8A5F-845D-4B4F-8491-A907EE086D86.jpeg](https://serey.io/imageupload_data/ede7e5736defd6bda365862d06f7df5d404c69e3) ![BD22CC6C-047F-42AA-BA71-B8269B81FD32.jpeg](https://serey.io/imageupload_data/3fc58271de6dff84496ccd08e9ea9129f6ff01cb) ![12A5783D-BBDA-4FA0-8DB1-AA719B4A6D89.jpeg](https://serey.io/imageupload_data/a60833a73fc2825584e2ef7e5578556816f88d47) កាលពីថ្ងៃបុណ្យមាឃបូជា(ថ្ងៃឈប់សំរាក) ខ្ញុំបានរួមដំណើរជាមួយអ្នករួមការងារ ទៅដើរកំសាន្តនៅប្រទេសវៀតណាម។ ទិដ្ឋភាពតាមដងផ្លូវ ចាប់ពីព្រំដែន ដល់ក្រុងព្រៃនរគ ដែលមានចំងាយ73km មានសភាពខុសប្លែកពីយើងខ្លះៗ គួរឱ្យគយគន់ និងចាប់អារម្មណ៏។ ប្រទេសនេះប្រើប្រាស់ម៉ូតូជាមធ្យោបាយច្រើនជាងរថយន្ត។ ពេលទៅដល់ចំណតរថយន្តក្រុង ប្រហែលម៉ោង៣.២៥នាទី យើងបានចុះចេញ និងបន្តរកផ្ទះសំណាក់ក្បែរនោះ។ ម៉ោងប្រមាណ៥ល្ងាច ក៏ចេញដើរមើលហាងទំនិញ...ហើយក៏បានជួបអ្នករស់នៅក្បែរខាង។ បន្តមកក៏រួមដំណើរជាមួយគាត់ គឺទៅពិនិត្យសុខភាព ចំងាយពីកន្លែងស្នាក់នៅ 5km ។ ពេលរាត្រីយើងបានជិះរថយន្តឈ្នូលមើលតាមដងផ្លូវ និងបានឈៀងចូលទៅតំបន់សប្បាយៗ សម្រាប់ពួកក្រៅ និងក្នុងស្រុក រហូតដល់យប់ជ្រៅ។ ឈានចូលដល់ថ្ងៃទី២ ទើបយើងបានមកដល់ផ្ទះរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

Comments

depu
nice post really.
fherdz
Nice place sir
abiyamuda
You are a good person