អាជីវកម្មបែបភ្លើងចំបើង ទាំង 3 ប្រភេទនេះ អ្នកត្រូវប្រុងប្រយ័ត្ន ពេលរើសមករកសុី


ឆ្នាំថ្មី ឆ្នាំ២០១៩ ជិតមកដល់ហើយ សម្រាប់អ្នកមិនទាន់មុខរបររកសុី តើអ្នកគិតនឹងរើសមុខរបរមួយណាមករកសុី? ដើម្បីជំនួយគំនិតដល់ទាំងអស់គ្នាក្នុងការជ្រើសមុខរបរឲ្យបានល្អ ក្នុងការចេញរកសុី ខ្ញុំសូមបង្ហាញនូវមុខរបរ៣ប្រភេទ ដែលអ្នកត្រូវប្រុងយ័ត្នខ្ពស់ បើរើសមុខរបរទាំងនោះមករកសុី៖
ទី១គឺ កន្លែងវេលុយ នេះជាអាជីវកម្មបែបភ្លើងចំបើងទី១ ដែលអ្នកគួរប្រុងប្រយ័ត្ន។ តាមពិតទៅ អាជីវកម្មនេះបានកើតទ្បើងច្រើនឆ្នាំណាស់មកហើយ តែអនាគតអាជីវកម្មនេះទៅមុខទៀតគឺមិនឋិតថេរទ្បើយ មិនឋិតថេរព្រោះទាំងក្រុមហ៊ុនដែលផ្តល់សេវាកម្មវេលុយ និងធនាគារជាច្រើនបានកំពុងតែធ្វើទំនើបកម្មសេវាកម្មហិរញ្ញវត្ថុ។ដូចនេះអនាគតទៅ មនុស្សនឹងលែងទៅកន្លែងវេលុយទៀតហើយ គេចុចតែនៅលើទូរស័ព្ទដៃប៉ុណ្ណោះ។
ទី២គឺ ផ្សារកុងទ័រន័រ នេះជាប្រភេទអាជីវម្មបែបភ្លើងចំបើងដែលជួបនឹងប្រេងសាំង ពោលឆេះតែមួយភ្លែត ត្រូវឆេះអស់ហើយ រលត់ទៅវិញលឿនណាស់។កាលពីប្រមាណមួយឆ្នាំមុន អាជីវកម្មប្រភេទនេះមើលទៅទំនងណាស់ព្រោះងាយស្រួលចាប់ផ្តើមជួលបានចំណូលច្រើន ងាយស្រួលសាងសង់មិនចំណាយសាងសង់ច្រើន ហើយអាចចល័តបានទៀត។ តែយ៉ាងណា ដូចលោកមហាសេដ្ឋី Jack Ma ធ្លាប់បានលើកទ្បើងមកហើយថាអាជីវកម្មណាដែលស្រួលក្នុងការបង្កើត ក៏ងាយស្រួលក្នុងការបិទទៅវិញដែរ។
ទី៣គឺ ដីទ្បូត៍ រហូតដល់សព្វថ្ងៃនេះអាជីវកម្មមួយប្រភេទនេះកំពុងតែឆេះស្ទើរគ្រប់ទីកន្លែងទៅហើយនៅកម្ពុជា តែអនាគតនៃអាជីវកម្មមួយនេះ ក៏ជិតដល់ថ្ងៃទៅវិញដែរ។ ខ្ញុំគិតថាមុខរបរមួយនេះបានផ្តល់ចំណូលយ៉ាងច្រើន ដល់អ្នកប្រកបមុខរបរនេះហើយក៏បានជួយដល់មនុស្សចំណូលមធ្យម ដែលចង់បានដីសម្រាប់លំនៅដ្ឋានអាចមានឳកាសសម្រេចក្តីសមៃមួយនេះផងដែរ។ តែយ៉ាងណា ដីទ្បូត៍ដែលកំពុងតែពុះនៅស្រុកខ្មែរ ជាទ្បូត៍ផ្ទះល្វែងភាគច្រើនដែលមិនមែនជានិន្នាការរបស់អ្នកចង់រស់នៅ ពេលអនាគតទ្បើយ។
ដូចនេះមុខរបរនេះអាចដោះបញ្ហាមនុស្សរយះពេលខ្លីប៉ុណ្ណោះ ពេលប្រជាជនចំណូលខ្ពស់ពួគគាត់មិនត្រូវការដីប្រភេទនោះទ្បើយ។ បើលោកអ្នកកំពុងពុះទ្បូត៍លក់ សូមនាំគ្នាច្នៃមុខរបរនេះចេញពីដីទ្បូត៍ផ្ទះល្វែង ទៅជាប្រភេទអចលនទ្រព្យផ្សេងដែលមានគុណតម្លៃអាចដោះស្រាយបញ្ហាអនាគតរបស់មនុស្សវិញទើបប្រសើរ។ចង់ដឹងពីមុខរបរល្អដែលអ្នកគួររើសមករកសុីសូមចូលរៀនវគ្គខ្លីក្លាយជាសហគ្រិនឆ្នើមតាមក្តីស្រមៃដែលខ្ញុំនឹងធ្វើជារៀងរាល់ខែ។
ទំនាក់ទំនងលោកសំបូរ 092/070 862 452៕
ប្រភព៖ business-Cambodia

