សមុទ្រព្រៃឈើនៅតំបន់អារ៉ែង!

K
![4500772D-D2A5-45E2-855F-03000ED0F8C5.jpeg](https://serey.io/imageupload_data/5397646609e3f4c6961acd9057d5f927c190c937) ![9B19C98C-2E16-4F68-B38E-7170FB642BAC.jpeg](https://serey.io/imageupload_data/3fe6e6d12860aa62b7dff33ffcf36a1eea15555d) ![74B5846F-B544-4446-86CA-D226B27907B2.jpeg](https://serey.io/imageupload_data/6d30eb65b3c3c6d147aafdb6b0ea7a997072ba51) នេះគឺជាសមុទ្រព្រៃឈើនៅតំបន់អារ៉ែង! ទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់ជាទីបំផុត។ នៅក្នុងតំបន់នេះ មានជីវៈចម្រុះជាច្រើនទៀតដូចជាសត្វក្រពើភ្នំ ដំរីជាដើម។ យើងការពារព្រៃឈើបាន ការពារជម្រកសត្វព្រៃ! រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរឹងបំផុតប្រឆាំងនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ ហើយធនធា នធម្មជាតិរបស់កម្ពុជាត្រូវបានការពារ បទល្មើសព្រៃឈើមានការធ្លាក់ចុះ និងភាពរិចរឹលនៃគម្របព្រៃឈើមានការធ្លាក់ចុះ ចំនួនសត្វព្រៃមានកំណើនឡើង ដែលនេះគឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នានា។ បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០ កន្លែងមានផ្ទៃដីទំហំ ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅទៀត។ សូមចូលរួមការពារនិងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា!

Comments

fherdz
stunning view!
ខ្ញុំសូមសួរបង តើរូបភាពនេះថតពីមុន ឬថតថ្មីៗនេះ?
moniroy
Wow... Lovely photoshoot...
abiyamuda
Wooow, Beautiful , best photography ! I like it 👍 @koysonin
calmsoul
Very beautiful scenery.
sothyserey
ស្អាតណាស់​ ចង់ទៅលេង....