ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ



នៅទីស្តីការក្រសួងបរិស្ថានថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន ដុង ភូ ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ លើផ្ទៃដីទំហំ ៣៤,៦ហិកតា ដែលមានទីតាំងភូមិសាស្រ្តភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.។.
ជាចុងក្រោយ កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
១.ក្រុមហ៊ុនម្ចាស់គម្រោងត្រូវធ្វើបច្ចុប្បន្នភាពក្នុងការសាងសង់រោងចក្រ និងផែនការផលិតកម្មឱ្យបានច្បាស់លាស់
២. ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវ បញ្ហាក្លិន ការគ្រប់គ្រងសំណល់ភក់ និងប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់រាវ ដើម្បីឱ្យឆ្លើយតបទៅនឹងបរិមាណ និងស្របតាមស្ដង់ដារកំណត់
៣.ក្រុមហ៊ុនត្រូវរៀបចំផែនការការពារសុវត្ថិភាព និងសុខុមាលភាពបុគ្គលិកកម្មករ
៤.ក្រុមហ៊ុនត្រូវអនុវត្តវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន តាមមតិយោបល់របស់អង្គប្រជុំ និង នាយកដ្ឋាន EIA
៥.ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រង់បរិស្ថាន កម្មវិធីត្រួតពិនិត្របរិស្ងាន និងមូលនិធិបរិស្ថាន និងសង្គម
៦.គាំទ្រចំពោះគម្រោងវិនិយោគ៕គួសបញ្ជាក់ថា៖កិច្ចប្រជុំមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងតំណាងក្រសួងពាក់ព័ន្ឋ រដ្ឋបាលខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តក្រចេះ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា ជាច្រើនរូបចូលរួម។ By ក្រសួងបរិស្ថាន

