ធនាគារជាតិរៀបចំយុទ្ធនាការ «ស្រឡាញ់ប្រាក់រៀល»

K
![15B30ED8-2843-4FB8-8C6B-21DB98CDF2D8.jpeg](https://serey.io/imageupload_data/2a65c7d6116c6ee88c080e544fc15b2558af8f80) ![ED82AD30-960E-4B7A-BA4F-13B5635764D5.png](https://serey.io/imageupload_data/4c44c0368a51a0e8efddf1a0caf1fd040917c97d) ធនាគារជាតិរៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» រយៈពេល៥ថ្ងៃ អនុញ្ញាតឲ្យសាធារណជន យកក្រដាសប្រាក់ទក់ រហែក ចាស់ មកប្ដូរក្រដាសប្រាក់ថ្មី (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០១៨ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា យុទ្ធនាការ «ស្រលាញ់ប្រាក់រៀល»​ រៀបចំឡើងដើម្បីអបអរសារទរ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។​ ក្នុងនោះក៏អនុញ្ញាតឲ្យបណ្ដាសាធារណជនទាំងអស់ ដែលមានក្រដាសប្រាក់ទក់ រហែក ចាស់ មកប្ដូរយកក្រដាសប្រាក់ថ្មី នៅតាមបញ្ជរបេឡាគ្រប់រាជធានី-ខេត្ត និងរៀងរាល់ម៉ោងធ្វើការ៕

Comments

wondercury
អត្ថបទនេះបានដកស្រង់ពី https://www.google.com.kh/url?sa=t&source=web&rct=j&url=http://www.freshnewsasia.com/index.php/en/localnews/100338-2018-09-27-08-21-24.html&ved=2ahUKEwivzMCK4tzdAhUBf7wKHR2xAHEQFjAAegQIAxAB&usg=AOvVaw3x2eWl1O-pnj2SBzl_2KOu យ៉ាងណាក៏នៅតែអរគុណពូដែលបានចែករំលែកដំណឹងល្អនេះបន្ត តែសូមកុំភ្លេចដាក់ប្រភពដើមណាពូ។