កំណាព្យ «វិជ្ជាជាទ្រព្យគាប់ប្រសើរ»

K
![D16CC581-2FFB-4D35-BA05-F34A4DC40422.jpeg](https://serey.io/imageupload_data/f6fc7ef7747f41caa678c34fa9bce6a9921925d4) )![24315011-13FB-4232-A901-792EF47372BB.jp https://serey.io/imageupload_data/f4a96631b0d671ba07007bce1da2ba5c692981e1) ![DA7B0276-9DD1-4070-A2A8-468D5466A209.jpeg](https://serey.io/imageupload_data/a5361edc9d855f278b46df25e5afcd5a8608b1d7) ![4C517C81-C196-464A-930F-5D11613F5DE4.jpeg](https://serey.io/imageupload_data/f6fc7ef7747f41caa678c34fa9bce6a9921925d4) ៚ វិជ្ជាជាឃ្លាំងទ្រព្យ ១.ចំណេះវិជ្ជាជាឃ្លាំងទ្រព្យ ថ្លៃប្រសើរគាប់ទ្រព្យនានា អ្នកមានតំរិះមានវិជ្ជា គ្មានអ្វីពាធាយាយីបាន។ ២.ដូចនេះអ្នកផងទាំងពួងអើយ គួរកុំកន្តើយគ្រប់ៗប្រាណ ស្វែងរកវិជ្ជាតាមលំអាន ដែលចាស់បុរាណបានប្រដៅ។ ៣.បើមិនបានរៀននៅទំនេរ ធំឡើងគ្មានទេព្រោះខ្លួនខ្លៅ ត្រូវគេមើលងាយតពង្សផៅ ពាក្យចាស់ប្រដៅមិនត្រងត្រាប់។ ៤.ទាន់វ័យនៅក្មេងទាំងប្រុសស្រី ចូរប្រុងស្មារតីផ្ទៀងចាំស្តាប់ ព្យាយាមសិក្សាក្លាហានក្តាប់ អ្នកប្រាជ្ញបានប្រាប់ស្តាប់ឱ្យបាន។ ៥.កុំល្ងង់ទល់ងាប់ធ្វើមិនដឹង បើហើយប្រឹងកុំរំខាន សិក្សារៀនសូត្រគ្រប់ៗប្រាណ ដណ្តើមឱ្យបានវិជ្ជាខ្ពស់។ ៦.ជួយកសាងជាតិ និងសាសនា លើកស្ទួយខេមរាមានកិតិ្តយស នៅលើលោកិយល្បីឥតមោះ កេរ្តិ៍ឈ្មោះពិរោះខ្មែរអង្គរ។ ៧.អង្គរបវរដ៏ថ្លៃថ្លា ប្រជាខេមរាបានសាងមក ជាស្នាដៃឯកកេរ្តិ៍តំណ ស្ថាបត្យករល្អគ្មានពីរ។ ៨.ចំណេះវិជ្ជាដូនតាយើង រុងរឿងថ្កុំថ្កើងដោយប្ញទ្ធិ៊កំលាំងសាមគ្គាខ្លាំងមូលមីរ គ្មានបែកជាពីរមានតែមួយ។ ៩.ជាតិសន្តិភាពគ្មសនវឹកវរ សាងបានអង្គរល្បីរញ្ជួយ ក្បូរក្បាច់រចនាល្អលេខ១ ត្រូវបានលើកស្ទួយព្រោះវិជ្ញា។ ១០.ទស្សនវិទូឬបណ្ឌិត អ្នកប្រាជ្ញខ្មែរពិតបច្ចេកវិទ្យា បានចំណាយពេលច្រើនវេលា ស្វែងរកវិជ្ញាជាគំនាប់។ ១១.ខ្មែរមានវិជ្ញាខ្លាំងពូកែ ទស្សនកូនខ្មែរមិនអភ័ព្វ ការពារមត៌ករបស់ទ្រព្យ គឺជាឃ្លាំងទ្រព្យថ្លៃបំផុត។ ១២.វិជ្ញាជាអាវុធមុតថ្លា យើងអាចកាប់ឆ្ការមិនតក់ស្លុត ឧបសគ្គតូចធំវិនាសផុត សត្រូវបាក់ស្រុតដោយប្រាជ្ជា។ ១៣.វិជ្ជាមូលដ្ឋាននៃធនធាន សាងមនុស្សឱ្យមានគំនិតថ្លា គួបផ្សំសីលធម៌មនសិការ វិជ្ញាថ្លៃថ្លាគ្រប់ទាំងអស់។ ១៤.ផ្លូវលោកផ្លូវធ៌មវិទ្យាសាស្រ្ត បច្ចេកទេសច្បាស់គ្មានចន្លោះ យល់ដឹងកិច្ចការគ្រប់គៀនកោះ រួមសាងឥតខ្ចោះជាតិឧត្តម។ ១៥.កសាងការពារជាតិរុងរឿង ចំរើនថ្កុំថ្កើនតាមក្រឹត្យក្រម អភិវឌ្ឍន៍ជាតិយើងបានស្តុកស្តម្ភ ជាជាតិសក្តិសមពូជអង្គរ៕ (ដកស្រង់ចេញពីទស្សនាវដី្តសម្រាប់គ្រូ)

Comments

wondercury
វិជ្ជាពីសាលា ត្រូវផ្សំជាមួយវិជ្ជាដែលរៀនពីជីវិតរស់នៅ ទើបអាចប្រពៃបាន