ពិធីប្រណាំងទូក នៅខេត្តកំពង់ស្ពឺចាប់ពីថ្ងៃទី១០ ដល់១១ ខែិវច្ឆិកា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់




qរយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាកំសាន្តប្រមាណជាង ៣ម៉ឺននាក់ ។
កំពង់ស្ពឺ រសៀលថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទបញ្ចប់ការប្រកួតប្រណាំងទូកខេត្តកំពង់ស្ពឺ ។
ជាលទ្ធផលនៃការប្រណាំងរយៈពេល២ថ្ងៃ ថ្ងៃទី១០-១១ ខែវិច្ឆិកា មានដូចតទៅ ៖
ទូកខ្នាតផ្កាចារបុរស មានចំនួន៣០ទូក ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះធរណីសែនជ័យ ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ អធិរាជវង្សា ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ ខ្យងស័ង្ខមានឬទ្ធិ ។
ទូកខ្នាតអន្តរជាតិបុរស មានចំនួន ៤ទូក ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ស្វាយរំពារព្រះច័ន្ទសែនជ័យ ។
ទូកខ្នាតផ្កាចារនារី មានចំនួន ៣ទូក ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ មហាតេជ២ធ្នូ៧៨បារមីលោកយាយម៉ៅពេជ្យនិល ។
ទូកដែលទទួលបានជ័យលាភីផ្នែកសោភ័ណ គឺទូកឈ្មោះ រាជសីហ៍មានរឹទ្ធ ។
ទូកដែលទទួលបានជ័យលាភីចំណាត់លេខ១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២លានរៀល លេខ២
ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន ៥០ម៉ឺនរៀល ជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១ លានរៀល ហើយទូកដែលមិនទទួលបានជ័យលាភីចំណាត់ថ្នាក់ ក៏ទទួលបាននៅប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ។
គួរបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាកំសាន្តប្រមាណជាង ៣ម៉ឺននាក់៕

