៚ជីវិត និងធម្មជាតិ

K
![EAC8C339-C399-4A97-B968-BD833DC2BE55.jpeg](https://serey.io/imageupload_data/22d04c46ea644db809c228d45ae7417150a36d3c) ![6097C886-F502-428A-9FC3-00232B130942.gif](https://serey.io/imageupload_data/56fa29e2254bc3f4579e2b48b7e003e3e564ac03) ![BF54388C-B973-4E0B-B1B8-BC489DE081AA.jpeg](https://serey.io/imageupload_data/34c37f250a886d90ff6305dc4ec43793af8b7bbc) ![0B72C089-E1AA-4E9C-AE2B-998AFBC1D9B8.png](https://serey.io/imageupload_data/6cff16edd462a1d6cd22f864dec68550ae5148a9) ![231C496F-3C1F-4696-96DF-BBD011585712.jpeg](https://serey.io/imageupload_data/215e16ba88fb74a70c17ea6ff49f2c4f66821686) ![1D436216-0D96-4DF5-919E-1FA352577804.jpeg](https://serey.io/imageupload_data/bad17364340dc65f8f5d1d815604b96013a19db7) កំណាព្យ ៖ សម្រែកផែនដី ខ្លួនខ្ញុំនៅក្មេងខ្ចីសំដី សូមញាតិប្រុសស្រីក្តីមេត្តា ខ្ញុំសូមសាកល្បងចងអក្ខរា ថ្លាថ្លែងវាចារភ្ជាប់សេចក្តី។ បរិស្ថានប្រែប្រួលយ៉ាងចំឡែក សឹងតែប្រេះបែកទ្វីបលោកីយ៍ ក៏ព្រោះកម្តៅកើនខ្លាំងក្រៃ ជីវិតស្ទើរក្ស័យបសត់រូបប្រាណ។ ធរណីត្រូវការចងការបំពុល យ៉ាងធ្ងន់ធ្ងរដល់ផលបរិស្ថាន ជីវិតសត្វលោកគ្រប់ទិសឋាន កើតក្តីរំខានដល់អាត្មា។ សម្បត្តិធម្មជាតិត្រូវរង្គើ គេពុំអើពើគិតពិចារ បែរជាបន្តគ្មានមេត្តា រុករានរុក្ខាគ្មានបង្អង់។ កាប់គាដ់រំលីងឥតសល់អ្វី ទោះតូចធំក្តីលៃតាមចង់ បាត់បង់បណ្តើរស្ទើរលិចលង់ គ្នានស្រោចស្រង់ដឹងឭឡើយ។ សព្វសត្វក្នុងព្រៃភ័យរត់បាត់ ទាំងថ្លើមប្រមាត់ទុក្ខឥតស្បើយ ស្វែងរកជម្រកមិនបានឡើយ ព្រោះពេលនេះហើយគេទន្ត្រាន។ ឯត្រីក្នុងបឹងថ្លុកត្រពាំង គេពុំរារាំងចេញព្រមាន ច្បាប់មានក្នុងស្រុកតែបំពាន ដោយជនស្រែកឃ្លានគ្មានខ្លាចអ្វី។ ឧបករណ៍នេសាទមានគ្រប់ធន់ ប្រើលើសទំងន់ធ្ងន់ឥតបី ទិញកាន់តែច្រើនចូលទឹកដី សង្វែករកត្រីគ្មានស្រាកស្រាន្ត។ មួយថ្ងៃៗកាន់តែរិលប វិនាសភោគោលសព្វទីដ្ឋាន ហោចទៅៗគ្រប់ធនធាន ថ្ងៃមុខពិតមសនកើតទុភឹក្សម ហេតុនេះដូចបានពោលខាងលើ សូមអ្នកអើពើកក្រើនរំលឹក ដោយហេតុតែទ្រព្យយើងសន្ធឹក មានពាសពេញទឹកដីខេមរា។ សូមជនទាំងឡាយជាជាតិខ្មែរ នាំគ្នាជួយថែកេរ្ត៍ដូនតា នោះទើបជាតិយើងថ្កើងថ្លៃថ្លា រុងរឿងអស្ចារ្យជានិរន្ត៕ (ដោយ ម៉ៅ វិចិត្រ )![07F32990-65C2-4FBF-BA21-498A290D8C6D.gif](https://serey.io/imageupload_data/56fa29e2254bc3f4579e2b48b7e003e3e564ac03)

Comments