« កែទម្រង់រស់ មិនកែទម្រង់ស្លាប់ »

K
![C6D445E8-5C28-450E-BD5F-47DE443CBF4C.jpeg](https://serey.io/imageupload_data/[object Object]) ![66EDB5B8-5772-4327-B8FC-9F31BBB87942.jpeg](https://serey.io/imageupload_data/[object Object])![0E0627DE-4896-49C1-824E-F7E754C39351.jpeg](https://serey.io/imageupload_data/[object Object]) «សាលារៀន និងមន្ទីរពេទ្យរដ្ឋផ្តល់សេវាជូនប្រជាជនកាន់តែប្រសើរឡើង» នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តំណាងអង្គភាព បានចូលរួមប្រជុំផ្សព្វផ្សាយ និងការបែងចែកសៀវភៅកម្រងឯកសារ សម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងតាមរយៈការកំណត់សេវា ឱ្យមានការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ (បំរើប្រជាជន ឱ្យកាន់តែប្រសើរឡើង) ដែលបានកំណត់អំពី៖ ១.គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ២.ការលើកទឹកចិត្ត ចំពោះអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ សម្រាប់វិស័យអប់រំ មានវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមតេ្តយ្យសិក្សា និងវិស័យសុខាភិបាល មានពេទ្យបង្អែករាជធានី ខេត្ត ពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ និងមណ្ឌលសុខភាព។ កម្មវិធីប្រជុំនៅរដ្ឋបាលខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ។ «យើងចូលរួមអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ»។

Comments

fherdz
Have a great day sir.
mamunkhan
Good post, my bro.