ប្រវត្តិលោកតា ស៊ិន ស៊ីសាមុត

K
![E1679C34-EB59-4FB5-B1A0-61557F5F1490.jpeg](https://serey.io/imageupload_data/7c4dce2924e153dbd8b8a8cfaffe121846d3795c) ![C005A841-6602-4FBE-9282-72F746943026.jpeg](https://serey.io/imageupload_data/a8ef703259c3e0b1b022af71095bf7f1de98d9ad) ![628B71B6-1E6D-4033-A12F-EACF70AB621E.jpeg](https://serey.io/imageupload_data/64cd181dd1662f14b1b4d880c7a8ab8da118bf37) លោក ស៊ីន ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ឆ្នាំ ១៩៥០-១៩៧០ ដែលមានរហ័សនាមថា “អធិរាជ​សំឡេង​មាស“។ លោកតាកើតនៅថ្ងៃទី ២៣ សីហា ១៩៣២ និងស្លាប់ទៅវិញនៅថ្ងៃទី ១៨ ឧសភា ១៩៧៦ ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ ដោយលោកតាមានបង​ប្អូន ៤ នាក់​ (ប្រុស ២ ស្រី ២) លោកតាជាកូនពៅ ហើយលោកតាមានឪពុកឈ្មោះ ស៊ីន-លាង ជាឆ្មាំយាម​ពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង និងម្តាយឈ្មោះ ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន។ ប្រវត្តិការសិក្សា លោកតាបាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ លោក​មាន​និស្ស័យ​នឹង​ព្រះពុទ្ធសាសនា ដោយ​លោក​បាន​សុំ​រៀន​ភាសាបាលីពី​ភិក្ខុ​មួយ​អង្គ ​នៅ​ឆ្នាំ ១៩៥១ បានបញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក។  លោក​បន្ត​ការ​សិក្សា​​វេជ្ជសាស្ត្រ​រហូត​ដល់​ចប់ និង​ចូល​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យព្រះកេតុមាលា ជីវិតសិល្បះ តាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូតទ្រដេញ​ម៉ង់ដូលីន និង​ចាប៉ី ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា។ ​ទោះ​ជា​មមា​ញឹក​ការសិក្សា​សាលា​វេជ្ជសាស្ត្រ លោកតាឆ្លៀតពេលទំនេរ ដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ។លោក​តាចាប់​ផ្តើម​ល្បី​នៅ​សាលា​ ពីព្រោះលោកតាជា​អ្នក​មាន​ទេពកោសល្យ​ខាងតន្ត្រី​ និងចម្រៀង ហើយ​លោក​តាត្រូវ​បាន​គេ​សុំ​ឲ្យ​ច្រៀង​នៅ​រាល់​កម្មវិធី​របស់​​សាលា។ ពេល​ទំនេរ​ លោកតាសិក្សា​បទ​ភ្លេង​ និង​ហាត់​ច្រៀង។ នៅឆ្នាំ ១៩៥១ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ ព្រះច័ន្ទស្មី  ដែលមានសមាជិក ៩ នាក់។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក្រុម​​តន្ត្រី​របស់​លោកតា ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​និយម​ពី​សំណាក់ប្រជាពលរដ្ឋ​​ក្រុង​ភ្នំ​ពេញ។ នៅឆ្នាំ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុ​ជាតិ​ ឈ្មោះ រាជសីហ៍។ លោក​តាចាប់​ផ្ដើម​ល្បី​ពាស​ពេញ​ភ្នំ​ពេញ លោក​ក្លាយ​ជា​អ្នក​ចម្រៀង​​ពាក់​កណ្ដាល​អាជីព ដោយ​ជា​រឿយ ៗ លោក​តែង​​ចេញ​ច្រៀង​តាម​វិទ្យុ​​ និង​ពិធី​មង្គលការ​ផ្សេងៗ។  ដើម​ទសវត្សរ៍ ៥០ លោក​តាបាន​ត្រូវ​ម្ចាស់​ក្សត្រី កុសុមៈនារីរ័ត្ន សព្វ​ព្រះ​រាជ​ហឫទ័យ​អនុញ្ញាត​​អោយ​លោក​ចូល​ក្នុង​វង់ភ្លេងព្រះរាជទ្រព្យ ដែល​ក្នុង​នោះមាន​លោក សុះ ម៉ាត់ ដែរ ដើម្បី​សម្តែង​ក្នុង​ពិធី​គារវកិច្ច ក៏​ដូច​ជា​​លៀង​សាយភោជន៍​ផ្សេងៗ ​រហូត​ដល់​ឆ្នាំ ១៩៧០។  ១៩៦៣ បានចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ នៅឆ្នាំ ១៩៧១ ទូរទស្សន៍សាធារណរដ្ឋ  បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នូវបទ “ចំប៉ាបាត់ដំបង” ដែលជាបទដំបូងគេបង្អស់ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។ ​លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។  នៅចុងទសវត្សរ៍ ៦០ និងដើមទសវត្សរ៍ ៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង ១៩៦៦ លោកតា​ បានចាប់ផ្តើមថតចម្រៀង ជាមួយអ្នកស្រី ប៉ែន-រ៉ន និងឆ្នាំ ១៩៦៧ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករជាមួយនឹងបទស្ទឹងខៀវ។ នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង ១ ពាន់បទ​អោយផលិតកម្មនានា ហើយរហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀង ប្រហែល ១ ពាន់ បទទៀត។ លោក​បាន​ប្រើ​ប្រាស់​វចនានុក្រម​ដល់​ទៅ ៣ ដោយ​គ្រាន់​តែ​ចង់​មើល​តើ​ពាក្យ​​មួយ​សរសេរ​ត្រឹម​ត្រូវ​ឬ​អត់ដូចជា៖  ភាសាខ្មែរ, ភាសាសំស្ក្រឹត និងភាសាបាលី។ ចំណង់ចំណូលចិត្ត និងមិនចូលចិត្ត ចូលចិត្តអាន​សៀវភៅ ទាត់បាល់  ល្បែងជល់មាន់ ​បង្ហោះ​ខ្លែង ហាត់លើកទម្ងន់រាល់ព្រឹក និងមើលកុនបារាំង នៅ​រោងភាពយន្តលុច្ស និងរោងភាពយន្តព្រហ្មបាយ័ន ចូលចិត្តញុំាម្ហូបឡាវ  និងញ៉ាំ​តែ​ម្ហូប​គោក មាន​សាច់ មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ  ហើយពងទា​ចៀន​​ជា​ម្ហូប ដែល​លោក​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ ​​ ម្យ៉ាងវិញទៀត ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ តែលោកមិនចូលចិត្តពិសារស្រាភេសជ្ជៈ​ ម្ទេស ​ម្រេច ​និងបារីទេ។ ច្រៀងនៅភោជនីយដ្ឋាន និងទ្រព្យសម្បត្តិ សង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត និងរថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)​ ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)​ពណ៌ខៀវ៕ ដកស្រង់ដោយ៖ លោក ប៊ុត ហេង ប្រភព៖ wikipedia

Comments

អរគុណ !