«ប្រយ័ត្នផងណាកូន!»(បទពាក្យ៨ គោព័ទ្ធស្មឹងពីរជាន់)



សួនកំណាព្យ
១.ពេលជិះម៉ូតូកូនត្រូវប្រយ័ត្ន ប្រយ័ត្នវិបត្តិកើតដល់កូនណា
កូនណាមិនស្ដាប់វិនាសអាត្មា អាត្មាឈឺផ្សាររងកម្មខ្លួនឯង។
២.ខ្លួនឯងត្រូវចេះគ្រប់គ្រងរក្សា រក្សាជីវ៉ាកុំឱ្យចំបែង
ចំបែងរីងរៃបើនមិនចាត់ចែង ចាត់ចែងជាក់ស្ដែងកូននឹងបានសុខ។
៣.បានសុខលុះណាកូនកុំបើកលឿន បើកលឿនហួសល្បឿន ស្លាប់នៅខាងមុខ
ខាងមុខគ្រោះថ្នាក់ជាក់មិនស្រណុក ស្រណុកផុតទុក្ខពាក់មួក
ការពារ។
៤.ការពារត្រូវបើកកុំបែបប្រញាប់ ប្រញាប់អាចស្លាប់ឬការវេទនា
វេទនាលំបាកគេឯងគ្រប់គ្នា គ្រប់គ្នាគ្រាំគ្រាកម្លាំងកាយចិត្ត។
៥.កាយចិត្តគ្រប់ជនតែងចង់បានសុខ បានសុខខ្ពស់មុខព្រោះ យើងចេះគិត
ចេះគិតចេះចេះគូរបានយ៉ាងល្អន់ល្អិត ល្អន់ល្អិតកូនពិតជួបសុខសួស្ដី។
៦.សួស្ដីកើតមានបើយើងឧស្សាហ៍ ឧស្សាហ៍គាំពារឱ្យកើតសិរី
សិរីកើតមានបើជនប្រុសស្រី ប្រុសស្រីឃ្មាតខ្មីមិនចេះប្រមាទ។
៧.ប្រមាទតែងបាត់ប្រយ័ត្នតែងគង់ តែងគង់យូរលង់គួបផ្សំកូនឆ្លាត
កូនឆ្លាតចេះរស់ព្យាយាមឱហាត ឱហាតត្រូវខ្នាតពិតបានសុខអើយ៕ (ដោយចេង តារា)

