ការបំពាក់បច្ចេកវិទ្យាលើឪម៉ាល់ ដើម្បីប្រមូលព័ត៌មានដូច ដ្រូន (Drone)

K
![F069D621-3F91-455E-A1AE-0C2977FA0DDD.jpeg](https://serey.io/imageupload_data/e1c77ab054ad7dcd44c3748998441a84d4fd4dfd) ![F74A4B2B-3300-4C7B-9411-0FA5BDA5E5C4.jpeg](https://serey.io/imageupload_data/af2009063cc781a24f457e2af57a3779df29dd37) ![EB4EC79B-599A-4923-BBA8-1F7D84021C1C.jpeg](https://serey.io/imageupload_data/e9db64a7b9b3018e800e0e16da801a9175109cc0) ![5EFF2B5E-1B6A-40EF-9EE3-71B890DDEED6.jpeg](https://serey.io/imageupload_data/507b5455859f85ea2b3e73f00ddc8d8aeb7197c5) ការបង្កើតដ្រូន (drone) ខ្នាតតូច ឆ្លងកាត់ការស្រាវជ្រាវជាច្រើន ប៉ុន្តែអ្វីដែលជាការលំបាកសម្រាប់អ្នកស្រាវជ្រាវ គឺការបង្កើតដ្រូន (drone) ខ្នាតតូច ដើម្បីឱ្យវាអាចហោះលើលំហរអាកាសបានយូរ។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ អ្នកស្រាវជ្រាវនឹកឃើញគំនិតមួយ គឺបំពាក់បន្ទះអេឡិចត្រូនិចនៅលើខ្លួនឪម៉ាល់។ បន្ទះនេះអាចសាកថ្មដោយមិនចាំបាច់ប្រើខ្សែ ហើយអាចប្រមូលព័ត៌មាននៅគ្រប់ទីកន្លែងដែលឪម៉ាល់ហោះទៅដល់។ បន្ទះនេះ ត្រូវបានបង្កើតឡើងដោយវិស្វករមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន។ បន្ទះនេះ មានឧបករណ៍ផ្ញោច និងថ្មដែលអាចដំណើរការបាន ៧ម៉ោង ហើយមានទម្ងន់ ១0២ក្រាម។ ឳម៉ាល់ដែលលូតលាស់ពេញលេញ អាចយោងទម្ងន់បន្ថែមបានរហូតដល់ ៣ ភាគ ៤ នៃទម្ងន់ខ្លួនរបស់វា នៅពេលវាស្រូបយកទឹកដម និងលម្អផ្កា ពេលវិលត្រឡប់មកសំបុកវិញ។ ដូច្នេះ វាអាចទ្របន្ទះអេឡិចត្រូនិចដែលបំពាក់នៅលើខ្លួនវាបាន។ លោក Gollakotta មកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន បានលើកឡើងនៅលើសេចក្តីផ្សព្វផ្សាយព័ត៌មានថា៖ «នេះជាលើកដំបូងហើយដែលយើងបានបង្ហាញថា យើងអាចប្រើសត្វល្អិតជំនួសឱ្យ drone។ យើងជ្រើសរើសយកឳម៉ាល់មកប្រើ ដោយសារវាមានទំហំធំល្មម ដើម្បីយោងថ្មដែលមានទំហំតូច សម្រាប់ដំណើរការប្រព័ន្ធប្រមូលទិន្នន័យរបស់យើង ហើយវាអាចវិលត្រឡប់មកសំបុកវិញនៅរៀងរាល់យប់ ដើម្បីឱ្យយើងអាចសាកថ្មបានដោយមិនចាំប្រើខ្សែ»។ ប្រព័ន្ធនេះ អាចកំណត់ទីតាំងណាមួយបាន ដោយពិនិត្យតាមដានទៅលើកម្លាំងរលកសញ្ញាដែលមានចម្ងាយរហូតដល់ទៅ ៨0ម៉ែត្រ។ ទិន្នន័យដែលប្រមូលបាន នឹងត្រូវផ្ទេរនៅពេលឪម៉ាល់ត្រឡប់មកកាន់សំបុកវិញ។ ប្រភព៖ https://www.weforum.org/agenda/2018/12/bumblebees-bearing-high-tech-backpacks-act-as-a-living-data-collection-platform?utm_source=Facebook%20Videos&utm_medium=Facebook%20Videos&utm_campaign=Facebook%20Video%20Blogs

Comments

moniroy
Wonderful photoshoot...i love your photography..my dear friend