កម្មវិធីពិនិត្យការស្នើសុំបើកអាជីវកម្មខ្សាច់សំណង់






នៅថ្ងៃទី25 ខែកញ្ញា ឆ្នាំ2019នេះ ខ្ញុំបាទបានចូលរួមជាមួយក្រុម ការងារEIA ក្រសួងបរិស្ថាន ដឹកនាំដោយលោកអនុប្រធានន.ដនៃ.ដ EIA ចុះពិនិត្យលើគម្រោងស្នើសុំអាជីវកម្មខ្សាច់បក របស់ក្រុមហ៊ុន ហេង ប៊ុន វី អេស ឌីវើឡុបមិន ទំហំ9.80ហិកតា នៅភូមិក្រាំងតាវ៉ា ឃុំហោងសំណំ ស្រុកឱរ៉ាល់ និងសហគ្រាសសំណង់ ខ្សាច់ក្នុងស្ទឹង របស់ក្រុមហ៊ុន ហេង ឈីវហុង មានទីតាំងស្ថិតនៅតំបន់ភូមិថ្មីឈើជ្រុង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមការងារនេះ បានជួបប្រជុំពិភាក្សាជាមួយមន្ទីររ៉ែ និងថាមពលខេត្ត ស្រុក លោកមេឃុំទាំងពីរ លោកមេភូមិ និងតំណាងប្រជាពលរដ្ឋ ដើម្បីសិក្សាផលប៉ះពាល់បរិស្ថានជុំវិញទីតាំងស្នើសុំ រួមជាមួយប្រជាពលរដ្ឋ នឹងម្ចាស់គម្រោងអាជីវកម្មខ្សាច់សំណង់នេះ គឺត្រូវអនុុវត្តាមគំនូសប្លង់ តាមកិច្ចសន្យាការពារបរិស្ថាន ឬតាមលិខិតស្នើសុំជាដើម។


nice 👍