៚ ហោរា


នៅឆ្នាំ៥០នៃគ.ស ជនជាតិរ៉ូម៉ាំងបានរាតត្បាតទឹកដីបារាំង ស្ទើរតែទាំងអស់ នៅសល់តែភូមិអាស្តេរិចមួយប៉ុណ្ណោះ។ អាស្តេរិចមានមាឌតូចតែតឆ្លាតវាងវៃ និងជាអ្នកខ្លាំងពូកែជាងគេដោយសារទឹកវេទមន្តរបស់«អ្នកចេះសព្វ»។«អ្នកចេះសព្វ»ជាព្រឹទ្ធាចារ្យ ក្នុងភូមិ ចេះផ្សំថ្នាំសក្តិសិទ្ធ ពិសេសថ្នាំផ្តល់កម្លាំងធាតុ និងជាទីប្រឹក្សារបស់កុលសម្ពន្ធផង។
ថ្ងៃមួយចំពេល«អ្នកចេះសព្វ»មិននៅ មានខ្យល់ព្យុះភ្លៀងយ៉ាងធំបក់ផាត់មកលើភូមិ។ ផ្គររន្ទះលាន់លឺកក្រើតដី។ នៅពេលអ្នកភូមិកំពុងតក់ស្លុតស្រាប់តែមានអ្នកដំណើរម្នាក់ឈ្មោះ«ប្រូលិច» មកសុំជ្រកភ្លៀង ហើយប្រកាសខ្លួនថាជាហោរា។ ដោយសារមានជំនឿលើសម្តីហោរា អ្នកភូមិក៏នាំគ្នាចេញពីលំនោស្ថាន។ ប្រូលិចហោរាបានទទួលលាភសក្ការៈដ៏ច្រើនអំពីជំនឿឆោតល្ងង់របស់អ្នកភូមិ។ អាស្តេរិចដឹងអំពើបោកប្រាស់ហោរា ក៏បណ្តេញជននោះចេញពីក្នុងភូមិរបស់ខ្លួន។ ប្រូលិច ក៏ភៀសខ្លួនទៅកាន់ជំរុំរ៉ូម៉ាំង។ ប៉ុន្តែសម្តីប្រូលិចហោរានៅតែមានឥទ្ធិពលលើសតិអារម្មណ៍ប្រជាជនក្នុងភូមិនៅឡើយ។

