កំពង់ស្ពឺ រនតគីរី





ធ្ងាយជិតមិនសំខាន់ សំខាន់បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ គ្រួសារនៃសព លោកតា ប៊ូ ថង នៅខេត្តរតនគីរី។
ព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2019 ឯកឧត្តម យឹម សុុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺ ទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណៈភាព នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ នៅក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តមប្រធានប្រតិភូបានបញ្ជាក់ថាះ
យើងចងចាំជានិច្ចនូវការខិតខំប្រឹងប្រែងលៈបង់កំលាំងកាយ កំលាំងចិត្ត និងស្មារតីបំពេញបេសកម្មដ៏ថ្លៃថ្លាបំផុត របស់ឯកឧត្តម ក្នុងការតស៊ូការពារមាតុភូមិ រួមចំណែកកសាងជាតិ ក្នុងការលើកស្ទួយកិត្យានុភាពជាតិទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
កម្មវិធីបានរៀបចំនៅគេហដ្ឋាន នៃសព ក្រុងបានលុង ខេត្តរតនគីរី។

