មួលហេតុអ្វីបានជាអ្នកចូលរួមជាមួយសេរី? Why we Join Serey?

K
ហេតុអ្វីបានជាអ្នកចូលរួមជាមួយសេរី? សំណួរមួយនេះ ខ្ញុំគិត ថាអ្នកលេងបណ្ដាញសង្គមសេរីទាំងអស់សុទ្ធតែមានចម្លើយ និងដឹងច្បាស់ពីមូលហេតុរបស់ខ្លួនក្នុងការចូលរួមជាមួយសេរី។ ហើយថ្ងៃនេះខ្ញុំសូមបង្ហាញពីមូលហតុរបស់ខ្ញុំដែលចូលរួមជា មួយសេរី ៖ ![image](https://img.esteem.ws/6qw26fqyrl.jpg) ១. គាំទ្រគំនិតបង្កើតថ្មីរបស់ស្ថាបនិកទាំងពីររូប។ ពួកគាត់ទាំងពីរនាក់ ពិតជាអស្ចារ្យ ដែលអាចបង្កើតបណ្ដាញសង្គមថ្មីយ៉ាងទំនើបជូន ប្រទេសកម្ពុជា និងប្រជាជនខ្មែរ។ ដែលវាជាមោទនភាពជាតិខ្មែរមួយ ក្នុងការបង្ហាញទៅដល់អន្ដរជាតិ និងពិភពលោកឲ្យស្គាល់ពីសមត្ថភាព របស់កូនខ្មែរ។ ២. ចង់ចូលរួមប្រើប្រាស់បណ្ដាញសង្គមថ្មីរបស់ខ្មែរ និង គាំទ្រស្នា ដៃរបស់កូនខ្មែរ។ ៣.មូលហេតុ ដោយមើលឃើញថាសេរីមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ដោយការចែករំលែកនូវ ចំណេះដឹង ពត៌មាន ការឆ្នៃប្រឌិតបង្កើតថ្មី បច្ចេកវិជ្ជា និងហិរញ្ញវត្ថុ ...ល ដល់ប្រជាពលរដ្ឋខ្មែរ។ ៤.ជាឳកាសល្អក្នុងការអភិវឌ្ឍន៍ខ្លួន និងជាឳកាសក្នុងការច្នៃប្រឌិត បង្កើតថ្មី និងចែករំលែកចំណេះដឹងនៅក្នុងសេរី។ លើសពីនេះទៅ ទៀតនោះ សេរីធ្វើឲ្យខ្ញុំអាចរកចំណូលបានបន្ថែមទៀតដោយគ្រាន់ តែនិពន្ធអត្ថបទបង្ហោះចូលក្នុងសេរី។ ទាំងអស់នេះ គឺជាមូលហេតុចម្បងដែលធ្វើឲ្យខ្ញុំចូលរួមជាមួយសេរី រហូតមកដល់សព្វថ្ងៃ។

Comments