បុណ្យវិសាខបូជានៅហូឡង់ដ៍

K
konneakbb
បុណ្យវិសាខបូជាគឺជាពិធីបុណ្យដ៍ធំជាងគេក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ.ក្នុងនាមយើងជាពុទ្ធសាសនិកបានរៀបចំធ្វើពិធីបុណ្យរំលឹកដល់ព្រះសម្មាសម្ពុទ្ធជាគ្រូនៃលោកដែលបានបរិនិព្វាន្ធទៅហើយ. ប៉ុន្តែក្នុងអត្ថន័យនៃបុណ្យវិសាខបូជាមិនមែនរំលឹកតែថ្ងៃដែលព្រះអង្គបរិនិព្វាន្ធមួយមុខទេគីរំលឹកទៅដល់ ១-ថ្ងៃដែលព្រះអង្គប្រសូត្រ ២-ថ្ងៃព្រះអង្គត្រាសដឹង ៣-ថ្ងៃព្រះអង្គបរិនិព្វាន្ធ គួរអោយសោកស្ដាយដែលខ្មែរភាគច្រើននៅប្រទេសនេះមិនបានយល់ដឹងពីពិធិបុណ្យនេះទេពួកគេយល់ថាបុណ្យដែលធំជាងគេគឺបុណ្យភ្ជុំបិណ្យនិងបុណ្យចូលឆ្នាំតែប៉ុណ្ណោះ. ពួកយើងសង្ឃឹមថាបុណ្យវិសាខបូជាឆ្នាំក្រោយនិងនិងមានបងប្អូនដែលកាន់សាសនាព្រះពុទ្ធអញ្ចើញមកចូលរួមធ្វើបុណ្យអោយបានច្រើនកុះករ។

សូមអនុមោទនា..!!

Comments

wondercury
តាមពិតការធ្វើបុណ្យមិនត្រូវគិតថាបុណ្យណាធំ បុណ្យណាតូចទេ មែនទេបង?ការធ្វើបុណ្យគឺបញ្ជាក់ថាចិត្តយើងត្រេកអរនឹងបុណ្យ។ អគុណបងដែលបានផុសរូបភាពនៅទីនោះអោយប្អូនបានឃើញ❤️️