រក្សាសិទ្ធិនាង....

kkhon009

រក្សាសិទ្ធិនាង...


នាងនាំ​ចម្រើន សម្បត្តិទ្រព្យកើន 

ច្រើនយស​សក្ដា កប​កល្យាណី 

ស្រីល​ក្ខណា ប្រុស​គ្រប់​អាត្មា      

ប្រាថ្នា​ចង់បាន ។


នាងស្លូតស្មោះស្ម័គ្រ ភក្ដីទុកដាក់      

ឆ្វាក់ថែទាំឋាន យកចិត្តរក្សា      

មេត្តាប៉ុន្មាន គៀងគរសុខសាន្ត    

ច្រានចូលគ្រួសារ​។


នាងមិនប្រមាថ កាតទានខុសខ្នាត       

បង់ខាតវាចា ផ្អែម​ល្អែ​ម​ទន់ភ្លន់     

គន់គូរចិន្ដា ទោះដល់​ទីណា       

ថាគេគោរព ។


នាងនាំលាភជោគ ញាតិ​មិត្តសុំជ្រក 

ប្រាស្រ័យឥតឈប់ ដឹង​ទុក្ខ​ធុ​រៈ

ជាក់ថ្ងៃនិងយប់ ការដែល​ប្រារឰ      

សព្វគ្រប់ប្រយោជន៍​។


នាងនាំ​អន្ដរាយ កេរកល់ទាំងឡាយ

រលាយ​ហិនហោច ព្រោះ​កញ្ជើរ​ធ្លាយ     

ងាយ​ធ្លុះ​របោច ប៉ប៉ាច់ប៉ប៉ោច      

ខូចឈ្មោះជា​ស្រី។


នាងចិត្ដ​ពន្យុះ ពូកែប្រទូស្ដ      

រស់​គ្មាន​សេរី បើកភ្នែក​ពេល​ណា

ឡូឡា​ជេរ​ប្ដី អាប់ឱនរាសី

រកស៊ី​មិន​បាន។


នាងនៅដូចជ្រូក ដេកស្រមុក​គ្រូក      

ភ្ញាក់​ឡើងស្មើម៉ាន ថែមក្រែ​ម​លាបម្សៅ   

ឱ្យ​ស្អាតខ្លួនប្រាណ លុយកាក់​ខកខាន     

ភុំផានចាយអស់​។


នាងឃើញប្ដីរក បើក​ញើស​ខ្នងជោគ    

នាងគ្មានស្រណោះ ដើរលេងហិចហើរ     

បណ្ដើរកៀកប្រុស លេងសើច​ឡេះឡោះ  

ផ្ដោះផ្ដង​ស្នេហា​។


សិទ្ធិនាងប្រពៃ សមពាក្យជាស្រី

លៃតាមប្រការ នាងស្រីនាងស្រស់

សម្រស់អស្ចារ្យ កុំឆ្ងាយ​តម្រា

រក្សាសិទ្ធិនាង...។


ខូយ ខុន(អក្ខរាប្រលោម)


#ទិវា​នារី​អន្តរជាតិ_(International_Women's_Day)

Comments