មិត្តគឺជាសសៃឈាមមួយដែលយេីងគួរយល់ដឹង

K
king-food


ពួកយើងមានសំណាងដែលបានក្លាយជាមិត្តនឹងគ្នា។ ទោះជាពេលខ្លះយើងមិនសូវជាស្និទ្ធស្នាលខ្លាំង តែមិត្តភាពពួកយើងនៅតែរក្សាចំណងដ៏រឹងមាំដដែល ព្រោះមិត្តភាពពួកយើងជាមិត្តភាពដែលមិនមែនសម្ដែងតែនៅនឹងមុខ ថាស្រឡាញ់តែវាជាមិត្តភាពដែលចេញពីការស្រឡាញ់
ការបារម្ភ ជឿជាក់ ទោះជាពួកយើងមិននៅក្បែរគ្នាក៏វាហាក់មិនប្រែប្រួល តែវាមានតែបន្ថែមក្ដីស្រឡាញ់ និង ការនឹករឭកច្រើនជាងនៅជាមួយគ្នា។ មិនថានៅក្បែររឺឬអត់ មិត្តគឺមិត្ត មិនមែនតែមួយថ្ងៃ ឬក៏មិនមែននៅឆ្ងាយ មិត្តភាពក៏ប្រែឡើយ តែចំណងនេះវាកាន់តែរឹងមាំជាមុនទៅទៀត ព្រោះជាមិត្តភាពពិត របស់ពួកយើង ។

ពួកយើងពិតជាសំណាងណាស់ដែលក្លាយជាមិត្តនឹងគ្នា ព្រោះមានមនុស្សច្រើនណាស់ដែលចូលមកក្នុងជីវិតយើង  បានត្រឹមតែដើរកាត់ មិនដូចជាពួកយើងទេ មិនត្រឹមតែដើរកាត់ឡើយ ថែមទាំងទុកការស្រឡាញ់ រឿងរ៉ាវ អនុស្សាវរីយ៍យ៉ាងច្រើនដែលពួកយើងនៅជាមួយគ្នា  ទោះមានឈ្លោះ មានខឹង មានងងក់ខ្លះ មានអន់ចិត្តខ្លះក៏ដោយ តែវាមិនបានធ្វើឱ្យមិត្តភាពយើងថមថយឡើយ តែវាកាន់តែឱ្យពួកយើងចេះថែរក្សាចំណងមួយនេះជាងមុនទៅទៀ។ ជាពិសេសពេលបែកគ្នា យើងកាន់តែប្រឹងថែរក្សាហើយនឹកដល់រឿងចាស់ៗរបស់ពួកយើង...។


Comments