ពាក្យនិន្ទារិះគន់

K

ពាក្យនិន្ទារិះគន់ វាមិនបានធ្វើឲ្យយើងមានគ្រោះថ្នាក់អ្វីនោះទេ ផ្ទុយទៅវិញវាមានប្រយោជន៍ជួយដាស់តឿនក្រើនរំលឹកយើង ឲ្យចេះប្រឹងប្រែងតស៊ូព្យាយាម បើគេថាយើងដូចឆ្កែ យើងត្រូវខំប្រឹងធ្វើជាមនុស្ស បើគេថាយើងយូកូងបាតផ្សា យើងត្រូវសុភាពរាបសារ បើគេថាយើងក្ររហាម យើងត្រូវខំឲ្យមាន បើយើងមិនរើបំរះទេ ការដៀលប្រមាថនោះគឺគេថាត្រឹមត្រូវហើយ ! មនុស្សល្ងង់ ពេលត្រូវគេដៀលត្មិះ គិតតែពីដេកទទូរភួយកើតទុក្ខមួរម៉ៅក្តៅក្រហាយ មិនខំផ្លាស់ប្តូរកែប្រែឡើយ មនុស្សឆ្លាតចាត់ទុកការប្រមាថជាឪវាទដ៏ថ្លៃថ្លា គេអរគុណការដៀលត្មិះនេះជាខ្លាំង ព្រោះបើកុំតែបានការដាស់តឿននេះ ជីវិតគេមិនបានរុងរឿងនោះទេ ។

Comments