Serey is utilizing Blockchain technology

លោកធម៌៨គឺជាបូរាណធម៌ដែលមាននៅក្នុងលោកនេះ

K

kimchou-kh

លោកធម៌៨គឺជាបូរាណធម៌ដែលមាននៅក្នុងលោកនេះតាំងពីយូរលង់ណាស់មកហើយ វាមានពីរផ្នែកគឺ
១- ផ្នែកល្អៈ ការបានលាភ - បានយស - បានសរសើរ - បានសុខ ។
២- ផ្នែកមិនល្អៈ ការបាត់បង់លាភ - បាត់បង់យសស័ក្តិ - ការនិន្ទាស្តីបន្ទោស - និងការទទួលទុក្ខសោក ។
យើងមិនមែនចេះតែទាមទារឲ្យបានអ្វីៗពីលោកនេះតាមចិត្តចង់បាននោះទេ ត្រូវចេះពេញចិត្តនឹងការដែលមិនបានផង ។ ការសរសើរនិងកិត្តិយសជារបស់ក្រៅខ្លួន វាគ្មានជួយអីយើងបានឡើយ ពេលខ្លះនាំឲ្យចុះនរកបានទៀតផង អ្វីដែលសំខាន់គឺទាន សីល ភាវនា ដែលជាបុណ្យរបស់យើងនេះឯង ។ ការស្តីបន្ទោស គឺមកពីយើងមានកំហុស ព្យាយាមកែប្រែផ្លាស់ប្តូរទៅ យើងនឹងកាន់តែក្លាយជាមនុស្សល្អជាមិនខាន ឯការនិន្ទាឈ្នានីសគឺមកពីយើងមានចំណុចល្អជាងគេ ទើបគេច្រណែន មិនត្រូវខ្វាយខ្វល់នោះទេ មនុស្សមាត់កន្ថោរខ្លះមិនដែលខ្វល់អ្វីដែលហៅថាសុចរិតបីឡើយ ។ ព្រោះតែព្រះពុទ្ធភ្លឺលើសរស្មីព្រះអាទិត្យ ទើបពពកខ្មៅខំហោះមកបាំង ក៏នៅតែមិនឈ្នះសច្ចៈធម៌ព្រោះពន្លឺគឺនៅតែជាពន្លឺ ពពកនៅតែជាពពកដែលរលាយមិនទៀងទាត់ ។ សូម្បីតែព្រះពុទ្ធក៏នៅតែទទួលរងលោកធម៌ ត្រូវគេព្រួតគ្នាជេរប្រមាទអស់មួយស្រុកផង ព្យាយាមធ្វើគត់ព្រះអង្គផង ទំរាំតែយើង ទៅចង់បានតែការសរសើរ សុខតែម៉្យាងម្តេចនឹងបាន ? ។
រលកលោកធម៌ៈ អ្វីៗត្រឹមតែជាលោកធម៌ ដែលកើតរលត់ ពេលជួបរលកឡើងកុំត្រេកត្រអាលភ្លើតភ្លើនរហូតភ្លេចខ្លួន ពេលរលកចុះបានមកដល់ក៏មិនត្រូវលិចចុះដោយសារវា ព្រោះវាក៏មិនទៀងដែរ ។

1170.516 SRY$0.00
Cambodia
Cambodia

Comments