Serey is utilizing Blockchain technology

និទានធម្មៈ

K

khy-nim

និទានធម្មៈ
ការប្រុងប្រយ័ត្នហួសហេតុ អាចនាំឲ្យមានកំហុស បើធ្វើតាមធម្មតាអាចមិនអីទៅវិញក៏មាន ថ្ងៃមួយ ឪពុកប្រើកូនឲ្យទៅទិញទឹកត្រី ដោយគំរាមថា ពេលមកវិញបើហ៊ានតែកំពប់អញនឹងវាយដំឯងហើយ ! ។ពេលកូនទៅទិញហើយកាន់ចានត្រឡប់មកវិញ វាដើរសំលឹងតែចានទីបំផុតក៏ជំពប់ជើងដួលកំពប់ទឹកត្រីអស់។ ពេលមកដល់ផ្ទះម្តាយបានដឹងរឿងនេះ បានការពារកូនមិនឲ្យពុកវាយ ហើយបានឲ្យកូនទៅទិញម្តងទៀត ដោយប្រាប់ថា នៅតាមផ្លូវ កន្លែងណាមានដុំថ្មរដិបរដុប កូនត្រូវមើលចានផងមើលដីផង កន្លែងណាផ្លូវស្រឡះកូនអាចមើលផ្កាដែលដុះតាមដងផ្លូវផងមើលចានទឹកត្រីផង ! លឺទេកូន ? ។ ទីបំផុតកូនបានមកដល់ផ្ទះ ដោយមានទឹកត្រីពេញចានទាំងទឹកមុខញញឹមញញែម ! ចាំណាៈ ភាពតានតឹងក្នុងការបំពេញការងារអាចមានកំហុសច្រើនជាងការងារដែលគ្មានសំពាធ ។ មនុស្សគឺជាសត្វដែលមានហេតុផល ព្រោះតែដូច្នេះទេដឹង ទើបបានមនុស្សតែងមានការឈឺចាប់តាមផ្លូវចិត្តជាងសត្វដទៃ ។ ពេលខ្លះការជជីករកហេតុផលហួសហេតុពេក មិនបានផ្តល់ក្តីសុខឲ្យយើងនោះទេ វាគ្រាន់តែបានធ្វើឲ្យយើងតក់ក្រហល់ស្លន់ស្លោរខ្លាចមានកំហុស និងការមានះរឹងរូសក្នុងការទាមទារឲ្យអ្នកដទៃ ព្រមទទួលកំហុសតាមចិត្តខ្លួន ទីបំផុតបានត្រឹមតែប្រេះស្រាំផ្លូវចិត្តឥតប្រយោជន៍ក៏មាន ! ការអត់អោនខ្លះគឺជាប្រភពនៃសេចក្តីសុខ។

1077.431 SRY$0.00
Cambodia
Cambodia

Comments