Serey is utilizing Blockchain technology

កំឡុងពេលអង្គុយចាំ

K

ម្សិលមិញ ចៅបានទៅ ជូនអំណោយ ដល់អ្នកខ្វះខាត ចំនួន 5 នាក់ មានមនុស្សចាស ក្នុងម្នាក់ ទទួល បាន
- អង្ករ 20គីឡូ
- ក្រមា 1
- ប្រេងកូឡា 1
- កៅអៀក 10 សន្លឹក
- និងលុយ 10,000 រៀល
ចៅបានដំណឹងនេះ ដោយសារមុនការផ្តល់ជំនួយនេះ 1 អាទិត្យ ចៅបានទៅជូន អង្ករដល់លោកចៅ ម្នាក់ចំនួន 50 គីឡូ ដែលគាត់ជាអ្នកស្នងរូប( តែមិនបានគិតអ្វី រឺ សុំផលប្រយោគនជ៏អ្វីពីគាត់ទេ ) ហើយគាត់សប្បាយចិត្ត គាត់ថា ព្រោះមានអ្នកមកសុំអង្ករពីគាត់ ចឹងគាត់មានអង្ករអោយគេ។
- ហើយចៅក៏ប្រាប់ គាត់ថា បើមានអ្នកខ្វះខាត ប្រាប់មកចៅ ចៅនឹងជួយតាមសម្ថភាព ស្អែកឡើងគាត់ប្រាប់មានអ្នកខ្វះខាតចំនួន 5 គ្រួសារ គេសប្បាយចិត្ត ពេលលឺថាចៅជួយ
- ដល់ថ្ងៃម្សិលមិញ ចៅ និង មីង របស់ចៅ បានទៅយកអំណោយ នោះជូនពួកគាត់ ( មីងចៅគាត់សទៅដែលព្រោះលឺរឿងចៅនិយយាប្រាប់គាត់ ហើយចៅគិតថាមីងទៅនឹងបានជួយបន្ថែម) ពេលទៅដល់ លោកយាយនិយាយ ពីរឿងគាត់ ឆ្លងកាត់មិនទាន់ និយាយរឿងព្រះនិងយាយជីឈ្លោះក្នុងវត្ត ព្រោះរឿងលុយកាក់ មិនទាន់ចប់ផង មីងចៅបានស្តីអោយលោកយាយនោះ និយាយចប់ ក៏ចាស់ៗមកដល់ យើងក៏ទៅជួបចាស់ៗ តែនៅខ្វះម្នាក់មិនទាន់មកដល់ អង្គុយចាំ 1សន្ទុះ នៅតែមិនទាន់មកដល់ទៀត ចៅក៏និយាយថា គាត់មិនទាន់មកដល់ ចឹងផ្ញើរទុកនៅយាយអោយចុះ កុំអោយចាស់ៗចាំយូរ
- កំឡុងពេលអង្គុយចាំ មីងចៅបាននិយាយសម្តី សំដៅអ៊ុំស្រីម្នាក់ របៀបស្តីអោយ(គាត់មានកូនមានប្រាក់ខែខ្ពស់ តែមិនបានគិតពីម្តាយ គាត់ខឹងគាត់ជេរ) ក្នុងចំណោម និងអ្នកផ្សេងទៀត
- បន្ទាប់មក បងស្រីនិងក្រោយក៏មកដល់ គាត់ជិះម៉ូតូ Scoopy រាងចាស់ បានមកដល់ ចៅក៏បានជួនអំណោយនោះទៅគាត់
- ពេលត្រឡប់មកផ្ទះវិញ គាត់បាននិយាយស្តីអោយចៅ ថាធ្វើបុណ្យខុស ធ្វើចំមនុស្សហិង្សាពេញខ្កួន
- គាត់បន្តប្រាប់បន្ថែមតាមឆាតរហូតដល់ថ្ងៃមិញ ទៀតថា ឪពុកម្តាយនៅរកស៊ីត្រុកៗនៅផ្ទះ ហេតុអ្វីមកគិតផង ទាំងដែលចៅធ្លាប់ប្រាប់គាត់ថា ចៅជូនលុយឪពុកម្តាយ ក្នុង 1ឆ្នាំ 20 លានរៀល និង ការទិញផ្លែឈើនំ លុយទៅពេទ្យផ្សេងទៀត រយៈពេល 7 ឆ្នាំមកហើយ ហើយ ចុងឆ្នាំ 2022 ខែភ្ជុំ ចៅបាន ជូលលុយឪពុកម្តាយ ចំនួន 40 លានរៀល ទៀត ផ្លែឈើ នំ គឺចៅនៅតែបន្តទិញជូនគាត់ផ្ញើរទៅស្រុកតាធម្មតា ។
- គាត់បន្តទៀតថា អ្នកដែលចៅជូនខ្លះ គេសុខភាពរឹងមាំជាងចៅ ខ្លះគេមានកូនផ្គត់ផ្គង់ មិនត្រូវអោយមនុស្សទាំងនេះទេ
- តែក្នុងចិត្តចៅគិតថា ពួកគាត់ខ្វះខាតបានមកសុំ ទោះបីជាគាត់មានទ្រព្យច្រើនជាងចៅ កចៅមិនសោកស្តាយដែរ ចៅធ្វើឡើងដោយចិត្តអាណិត និង មេត្តា ។ ចៅសុំសួរ លោកតា ដែលចៅធ្វើទាននេះ មានអ្នកអន់ចិត្ត មានអ្នកខឹងចៅ តែចៅមិនប្រកាន់ អ្នកខ្វះខាត ជាអ្នកណាទេ ចៅអ្នកផ្តល់ជូន តើចៅធ្វើនេះខុសទេ? ផលបុណ្យដែលចៅខំធ្វើនេះមានទោសដែរ រឺទេ? ។
សាធុៗ បុណ្យនៅក្នុងចិត្តចៅទេ ថ្លាឬល្អក់នៅលើចៅ មិនមែនអ្នកខាងក្រៅឡើយ ។
ចាសលោកតា ចៅអរណុច្រើន 🙏 បើសួរលោកតា តាំងពីម្សិលមិញ មិនយំហើមភ្នែកតាំងពីថ្ងៃដល់ស្មាននេះទេ ហើយក៏ មិនមានចិត្ត សោកសៅ ខឹង អន់ចិត្ដ តាំងចេញពីទីនោះមកម្ល៉េះ 🙏

1036.489 SRY$0.00
Cambodia
Cambodia

Comments