
មេទ័ពខ្លាំង និងក្លាហានទាំង ៣រូប បានតស៊ូការពារទឹកដីពីចោរឈ្លានពានសៀម ដែលទី១ រូបនៅខាងស្តាំ ឧកញ៉ា ក្រទ្បាហោមគង់, ទី២ រូបនៅកណ្តាល ឧកញ៉ា វ៉ាង និងទី៣ រូបនៅខាងឆ្វេង ឧកញ៉ា យមរាជ។

ឧកញ៉ា ក្រទ្បាហោមគង់
ព្រះ ទិនករ នៅ ប៉ប្រះ មាត់ ព្រៃ ពុំទាន់ អស្ដង្គត នៅឡើយ ទេ។ អរុណ រង្សី នៅភ្លឺច្រាល ចាំងមកលើ រដ្ឋ ធានី ជា ទី អវសាន ។ មេឃ
ស្រឡះ ថ្លា យង់ រកពពក មួយដុំ គ្មាន ។ ស្រមោល ធម្មជាតិ ឆ្លុះចូល ក្នុង គង្គា ឃើញ វែង អន្លាយ ហើយ ខ្មៅ ស្ទុង ៗ ។ ក្រឡា ហោម គង់ អង្គុយ នៅត្រមង់ ឯក ឯង លើនាវា មាន ទឹក មុខ ក្រៀម ក្រំ ជា ពន្លឹក ខំប្រឹង សម្លឹង ទៅ ត្រើយ ខាង លិច ឃើញ ប៉ម កំពែង និវេសន៍ មាន បែប តារាង និង កំពូល មណ្ឌល ខ្ពស់ ត្រដែត ឡើង ទៅ លើ ។

កប៉ាល់ បើកឃ្លាត ពីវត្ត ឧណ្ណាលោម ឆ្ពោះ ត្រង់ ទៅឯជើងហើយ ព្រះ សុរិយា ក៏ លិច ស្រឹម បាត់ ទៅ ពេល ព្រលប់ ខិត ចូល មកដល់ភ្លាម ធ្វើ ឲ្យ ស្រអាប់ គ្រប់ ទិស មួយ រំពេច ។ មិនយូរ ប៉ុន្មាន យប់ ងងឹត ក៏ ចូល មក ត្រដាង គ្របផែន ពសុធា មើលអ្វីលែង ឃើញ ទាំង អស់ ។ មុខគួរ ឲ្យ សង្វេគ ពន់ពេក នៅលើ កប៉ាល់ ក្រឡា ហោមគង់ ដៃទាំងពីរ ជាប់ ខ្នោះ ខំត្រដរផ្គងឡើងនូវ អញ្ជលី ក្រាបថ្វាយ
បង្គំលា ព្រះ បរម រាជ ពី ចម្ងាយ ។ សេចក្តី ស្នេហា ជាតិ មាតុភូមិ និងរដ្ឋ នៅតែ ដិត ជាប់ នឹង ដួងចិត្ត បណ្ឌិត នេះ ជា ដរាប ពុំមាន
ប្រាសចាក ទៅណា បន្តិច ឡើយ ។
ក្រឡា ហោមគង់ លើកដៃ ប្រណម្យ ឡើង ដោយ លំបាក ទឹក ភ្នែក ហូរ សស្រាក់ ធ្លាក់ មកលើ ដើមទ្រូង សង្រេង សង្រៃ អង្គុយ សញ្ជឹង គិត ថា ខ្លួន អាត្មា អញ ទៀងជាស្លាប់នឹងដៃបារាំងក្នុង គ្រា នេះ ហើយ ប្រហែល ជា ឪអញ ពុំបាន ជ្រាប ផងទេ ។ គំនិត នេះ ជា សេច ក្តី ព្យាបាទ របស់ ជាតិ បរទេស ធ្វើ ដោយ អាថ៌កំបាំង ពុំឲ្យ អ្នក ណា ដឹង ។ សញ្ជឹង គិត ដូច្នេះ ក្រឡា ហោមគង់ ក៏ ឆ្លៀត ឱកាស ប្រសិទ្ធិ ពរថ្វាយ បន្តិច ៗ ចំពោះ ព្រះ ភូសក្កថា “ សូម ឲ្យ ព្រះ ស្ថិត នៅ ក្នុង សេរីរាជ សម្បត្តិ ប្រកបដោយ សុខុមាលភាព និង វឌ្ឍនភាព ដ៏រុង រឿង តទៅ ខ្លួន ខ្ញុំ ពុំបាន នៅយក អាសា ទៀតទេ មុខ ជា និរាស ប្រាសចាក ពី ផែនដី ខ្មែរ ក្នុង ពេល ឥឡូវ នេះ ហើយ ៕