សាសនាប្រតិកិរិយាដែលកំពុងតែមានវត្តមាននៅក្នុងពិភពលោកសព្វថ្ងៃ គឺកើតឡើងដោយការយល់ខុសហៅថា មិច្ឆាទិដ្ឋិនេះឯង គំនិតយល់ខុសទាំងនោះមានដូចជាៈ សម្លាប់បានបុណ្យ គេយល់ថា ការរស់នៅនេះនាំតែលំបាកទេ មានទុក្ខណាស់ ហេតុនេះគេសម្លាប់ហើយសូត្រធម៌បញ្ជូនព្រលឹងឲ្យទៅកើតនៅឋានសួគ៌ បានបុណ្យទាំងអស់គ្នា អ្នកសម្លាប់គេនឹងទៅកើតនៅនគរព្រះ ។ និកាយខ្លះយល់ថាៈ ត្រូវជួយសម្លាប់អ្នកដែលមិនជឿព្រះគេដោយការកាត់ក គេកាត់ក្បាលចោលជាជាងទុកឲ្យនៅរស់នាំតែមានបាបកាន់តែខ្លាំង(ប្រមាទមិនជឿព្រះ) ការសម្លាប់គឺជាឧបាយជួយជួសជុលព្រលឹងវិញ្ញាណរបស់គេដើម្បីឲ្យឆាប់មានការផ្លាស់ប្តូរជំនឿសាសនា ព្រោះរូបកាយនិងព្រលឹងដែលត្រូវបំផ្លាញគឺជួយឲ្យព្រលឹងរួចផុតពីអបាយភូមិ ។ ការបានកាត់ក្បាលដោយដៃពួកគេ គឺជាកិត្តិយសដ៏ធំធេងរបស់ជនរងគ្រោះហើយ អ្នកត្រូវគេសម្លាប់ចាត់ទុកថាមានសំណាងយ៉ាងមហិមា ចំណែកអ្នកសម្លាប់នឹងត្រូវបានប្រទានពរពីព្រះជាម្ចាស់ ។ ទៅថ្ងៃអនាគត សាសនាក្នុងលោកគឺពិតជាពុទ្ធសាសនាដែលត្រូវវិនាសទៅមុនគេ ព្រោះតមសម្លាប់ ហេតុនេះនឹងត្រូវគេសម្លាប់មុន(ទើបព្រះពុទ្ធអធិដ្ឋានតាំងទុកសាសនាត្រឹម៥០០០ឆ្នាំ) ចំណែកសាសនាដែលនៅសល់ក្រោយគេបំផុតគឺឥស្លាមសាសនា ព្រោះគំនិតខាងលើនេះមាននៅក្នុងនិកាយជ្រុលនិយមជាច្រើនក្នុងសាសនាឥស្លាម ។
គ្រប់ជាន់គ្រប់ជាតិ កុំឲ្យខ្ញុំឃ្លាត ពីសីលនិងទាន គំនិតខ្ញុំកើត កំណើតខ្ញុំមាន មគ្គផលជាស្ពានឆ្លងឋានថ្លៃថា្ល គឺដល់និព្វាននេះឯងហោង ! ។
Comments