សេចក្តីជូនដំណឹង

K
សំរាប់បុណ្យរដូវក្តៅវិស្សមកាលខាងមុខនេះ​ មជ្ឈមណ្ឌលគាំពារជនបរទេសតំបន់ផ្យង់ថេក មានគំរោងធ្វើដំណើរកំសាន្តទៅលំហែកាយនៅឯសមុទ្រ រួមគ្នាផងដែរ។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អាចអញ្ជើញចូលរួមចុះឈ្មោះជាមួយនាងខ្ញុំផ្ទាល់ចាប់ពីពេលនេះតទៅ។ #តោះៗ!! កុំបង្អង់យូណ៎ា​​... នាំគ្នាទៅលេងសមុទ្រទាំងអស់គ្នា​​ GO GO ទីតាំង: 청포대 해수욕장 (충남 태안) កាលបរិច្ឆេទ​: ថ្ងៃអាទិត្យ ទី29 ខែកក្តដា ឆ្នាំ2018 (ជួបជុំគ្នានៅមុខសេនធ័រម៉ោង8ព្រឹកចេញដំណើរ) ចំណាយចូលរួម: ក្នុង១នាក់ 30,000វ៉ុន(ក្មេង15,000វ៉ុន) ចាប់ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី22 ខែកក្តដា ឆ្នាំ2018 ទំនាក់ទំនងព័ត៌មានលំអិត T. 031-652-8855 សូមអរគុណ។

Comments