ប្រទេស​គេគឺចឹង​ កុំ​ចេះ​តែហ៊ានណា៎​ច្បាប់​គឺច្បាប់ហើយ​

K
មិនធម្មតា! អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យុងបាក់ ប្រឈមមុខ​ជាប់ពន្ធនាគារ​២០ឆ្នាំ! (សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង បានធ្វើការទាមទារ​​​​ឲ្យមានការដាក់ពន្ធនាគារ​រយៈពេល ២០ឆ្នាំ ទៅលើ​អតីត​ប្រធានាធិបតី​​លោក លី ម្យុងបាក់ (Lee Myung-bak) ជុំវិញបទចោទប្រកាន់​អំពើពុក​រលួយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​​រសៀល​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ ថ្លែងក្នុងសវនាការ​លើកចុងក្រោយ​ នៃសំណុំរឿងរបស់​លោក Lee ក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាននិយាយថា តុលាការ​ទីក្រុងសេអ៊ូល​គួរតែសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ​លោក Lee Myung-bak រយៈពេល២០ឆ្នាំ រួមជាមួយការពិន័យជាសាច់ប្រាក់​១៣.៣លានដុល្លារ និង​ការរឹបអូសទ្រព្យសម្បត្តិ​គិតជាតម្លៃ​៩​.៩លានដុល្លារ។ គួរជម្រាបថា លោក​ Lee Myung-bak ដែលធ្លាប់កាន់​តំណែងរយៈពេល ០៥ឆ្នាំ ជាប្រធានាធិបតី​កូរ៉េខាងត្បូង កាលពីដើម​ឆ្នាំ២០០៨ ត្រូវ​បានអាជ្ញាធរ​ចាប់ខ្លួនកាលពីខែមីនា​កន្លងទៅ ហើយមួយខែក្រោយ​មក ក៏បានរងការប្រកាន់​ពីបទពុករលួយចំនួន ១៦ ក្នុងនោះរួមមាន​ការ​ស៊ីសំណូក ការកេងបន្លំ និងការរំលោភ​អំណាចជា​ដើម៕ ![B586C57E-B47E-4404-8756-84B66E547328.jpeg](https://serey.io/imageupload_data/a0b2713527cbbdd27273a0e198e71920fd0a1898)![D9430B0D-404E-4E46-B496-8C05A9A0D74C.jpeg](https://serey.io/imageupload_data/c7543a6304b3bd2ca87d441efa996256b123220f)![CF481CE5-16A7-4E67-B1C4-90D5C75C43DA.jpeg](https://serey.io/imageupload_data/d2def85907d73a016c53708acd725f2ae56b5379)![BF460D36-BAA5-4027-B6E7-293C2774D689.jpeg](https://serey.io/imageupload_data/6218e6e61c7e31cfeba4909cb5b6ea66a6499074)

Comments