ពែនភ្នែនហើយសង្កេតពិនិត្យពិចារណា តាមឃ្លាំមើលចិត្ត ឆែកមើលជំរៅចិត្តឲ្យបានដិតដល់ម្តងហើយម្តងទៀត ព្រោះគ្មានអ្នកណាអាចជួយយើងច្រើនជាងខ្លួនឯងទេ ។ គិតខុសគិតត្រូវកុំពឹងលើអ្នកដទៃខ្លាំងពេក នេះគឺជាមូលហេតុដែលធ្វើឲ្យខ្លួនឯងក្លាយទៅជាសត្វសេកដែលចាំតែស្រែកតាមគេទេ ។ ត្រូវមើលថែកាយថែចិត្តដោយខ្លួនឯង វាគឺជាការទទួលខុសត្រូវរបស់យើង តើយើងកំពុងតែធ្វើអ្វីជាមួយជីវិតខ្លួនឯង ? ត្រូវសួរខ្លួនឯងឲ្យបានច្បាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដើម្បីកុំឲ្យបាត់បង់មនោសញ្ចេតនាជាមនុស្សល្អឲ្យសោះ ! ។
Comments