Serey is utilizing Blockchain technology

បេីកូនចៅមិនសូវមានបានទេ​

khmer-daily

បេីកូនចៅមិនសូវមានបានទេ​ តែចង់រៀបកម្មវិធីបុណ្យបច្ច័យបួន​ ទក្ខិណានុប្បទាន​ ដោយនិមន្តលោករាប់បាត្រ​ ច្រេីនអង្គ​ ក្រោយពេលរៀបចំហេីយ​ នឹងទទួលពាក្យរិះគន់ថា​ ក្រទេ​ តែខំធ្វេីមាន​ តេីយេីងគួរឆ្លេីយតបយ៉ាងម៉េច​ អោយសមនឹងចិត្តដែលជ្រះថ្លាជាមួយអ្នកមានគុណ? ។
បាទចៅ បើតបបែបឌឺគឺ អ្នកខ្លះមានទេ តែចិត្តក្រឲ្យរហាម តបបែបឧបេក្ខា កម្ម(បុណ្យ) អ្នកណាធ្វើអ្នកនោះទទួលទេ តបបែបសច្ចធម៌ ជាតិមុនមិនបានធ្វើបុណ្យទើបជាតិនេះខ្សត់ទ្រព្យ តបបែបកត្តញ្ញូ ម៉ែគាត់ដើរផ្លូវនឹង ខ្ញុំដើរតាមផ្លូវម៉ែខ្ញុំ គាត់សប្បាយចិត្ត មានអារម្មណ៍ល្អជាទីពឹង ខ្ញុំក៏សប្បាយចិត្ត លុយខ្ញុំបានមកដោយសុចរិតទេ មិនបានបោកប្រាស់អ្នកណាឡើយ យ៉ាងនេះជាដើម។

131.599 SRY$0.00
Cambodia
Cambodia

Comments