តើខ្ញុំគួររត់ជារៀងរាល់ថ្ងៃឬទេ?​ អត្ថប្រយោជន៍ និងហានិភ័យនៃការរត់ប្រចាំថ្ងៃ

K
kheun

តើខ្ញុំគួរធ្វើលំហាត់ប្រាណរត់ជារៀងរាល់ថ្ងៃឬ? នេះគឺជាំសំណួរធម្មតា ប៉ុន្តែចម្លើយគឺតម្រូវលើសពីពាក្យ បាទ/ចាស៎ ឬ ពាក្យថាទេ។

ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃគឺផ្ដល់ឲ្យនូវអត្ថប្រយោជន៍ដល់សុខភាព ចំណែកឯការរត់ជារៀងរាល់ថ្ងៃវិញក៏មានប្រយោជន៍ដូចគ្នាដែរក្នុងកាលះទេសះជាក់លាក់ណាមួយ។ ប៉ុន្តែការរត់ប្រចាំថ្ងៃ ដែលមិនមានការសម្រាកអាចបណ្ដាល់ឲ្យមានការប្រឈមហានិភ័យខ្ពស់ក្នុងការរបួស​ និងអស់កម្លាំង។

ភាពញឹកញាប់ គឺជាសមាសធាតុរួមផ្សុំមួយក្នុងចំណោមសមាសធាតុសំខាន់ៗ ៣ផ្សេងទៀតក្នុងការហ្វឹកហាត់ សមស្របជាមួយរយះពេល និងកម្លាំង។ តើយើងគួររត់ញឹកញាប់ប៉ុណ្ណានោះ គឺគួរតែកំណត់ដោយការពិចារណាទៅលើថិរវេលានៃការរត់របស់យើង និងស្របនឹងកម្លាំងដែលយើងមាន ហើយពីទីកន្លែងដែលយើងធ្វើការហ្វឹកហាត់ផងដែរ។

អ្នករត់គ្រប់រូបគឺមានភាពខុសប្លែកពីគ្នា ដោយផ្អែកទៅលើកម្រិតសមត្ថភាព បូករួមផ្សុំទៅនឹងបទពិសោធន៍ នេះគឺជាចម្លើយទៅសំណួរថា តើខ្ញុំគួររត់រៀងរាល់ថ្ងៃឬ? វាអាស្រ័យទៅលើកត្តាមួយចំនួនដូចជា៖

  • តើខ្ញុំគួររត់ជារៀងរាល់ថ្ងៃឬ? ការរត់បានច្រើន មិនមែនសុតតែល្អនោះទេ

ពួកយើងត្រូវបានបង្រៀនឲ្យយល់ឃើញថា ការធ្វើអ្វីមួយឲ្យបានកាន់តែច្រើននោះជាការប្រសើរ។ ការខិតខំធ្វើការងារមួយឲ្យបានច្រើន នោះនឹងទទួលលទ្ឋផលដ៍ប្រសើរត្រឡប់មកវិញជាមិនខាន។​ ប៉ុន្តែវាមិនមែនជាការពិតទាំងអស់នោះទេ។ កម្មវិធីហ្វឹកហាត់ជាច្រើន​ ផ្ដោតទៅលើការសម្រាកដើម្បីឲ្យសាច់ដុំឆាប់ជាសះស្បើយ ហើយអនុញ្ញាតឲ្យរាងកាយសម្របខ្លួនទៅនឹងការហ្វឹកហាត់ដើម្បីទទួលបានកម្លាំង។

  • អត្ថប្រយោជន៍នសការរត់ជារៀងរាល់ថ្ងៃ

មានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញពីអត្ថប្រយោជន៍នៃការរត់ជារៀងរាល់ថ្ងៃ។ ការសិក្សានេះបង្ហាញថា ការរត់ពី ៥ ទៅ ១០នាទីក្នុងមួយថ្ងៃ នៃល្បឿនមធ្យមមួយនោះជាការល្អសម្រាប់សុខភាព និងជួយការពារពីជម្ងឺគាំងបេះដូង ឬជម្ងឺមួយចំនួនផ្សេងទៀត។

ការរត់ជារៀងរាល់ថ្ងៃ គឺជាការធ្វើលឲ្យមានការរស់នោប្រកបដោយសុខភាពល្អ និងអាយុវែង។ សូម្បីតែការរត់ត្រឹមតែ ១.៥​គីឡូម៉ែត្រក្នុងមួយថ្ងៃក៏អាចផ្ដល់ឲ្យនូវអត្ថប្រយោជន៍ដល់សុខភាពដូចជាៈ

  1. កាត់បន្ថយហានិភ័យនៃការស្លាប់ ដោយជម្ងឺគាំងបេះដូង និងស្ទះសរសៃឈាម
  2. កាត់បន្ថយហានិភ័យជម្ងឺបេះដូង និងសរសៃឈាម
  3. កាត់បន្ថយការវិវត្ថន៍នៃជម្ងឺមហារីក
  4. កាត់បន្ថយហានិភ័យជម្ងឺប្រព័ន្ធប្រសាទ
  5. ជួយបង្កើនឲ្យឆាប់គេងលក់ មានអារម្មណ៍ស្រស់ស្រាយ និងការផ្ដោតអារម្មណ៍ខ្ពស់
  • ការរត់ជារៀងរាល់ថ្ងៃអាចបង្ករឲ្យមានហានិភ័យ

ទោះបីការរត់ជារៀងរាល់ថ្ងៃលមានប្រយោជន៍ជាច្រើនក៏ដោយ ប៉ុន្តែវាក៏មានហានិភ័យធ្ងន់ធ្ងរមួយចំនួនផងដែរ ដែលយើងគួរពិចារណានៅពេលដែលយើងសួរថា គួររត់ជារៀងរាល់ថ្ងៃដែរឬទេ? ការប៉ះពាល់ដ៍ធ្ងន់ធ្ងរជាងគេនោះគឺថា ការរត់បានដាក់សម្ពាធជាច្រើនដល់រូបរាងកាយរបស់យើង ហើយការរត់ដែលគ្មានថ្ងៃឈប់សម្រាកអាចឈានដល់ការរបួស។

របួសជាទូទៅពីការហ្វឹកហាត់លើសកម្លាំង ដែលកើតចេញពីការរត់រៀងរាល់ថ្ងៃគឺ របួសឆ្អឹងកង និងការបាក់ឆ្អឹង។ ប្រសិនបើអ្នកទើបតែជួបប្រទះបញ្ហាទាំងអស់នេះ អ្នកគួរតែកាត់បន្ថយការហ្វឹកហាត់។

Comments