Hi serey.io

K
keolong
ខ្ញុំយល់ថាអ្នកដែលបានចូលមកលេងsereyសុទ្ធតែអ្នកយល់ពីcryptocurrncy blockchain bitoin (លុយអេលិចត្រូនិច)ឯអ្នកមិនទាន់យល់ពីលុយទាំងអស់នឹងគឺខ្ញុំគិតថាមិនទាន់មានអ្នកណាមកលេងជាមួយសេរីនៅឡេីយទេ.ទោះបីមានក៏មានទិចតួចដែរ។ ព្រោះគេគិតថាសុទ្ធតែជាលុយខ្សល់លុយបោកប្រាស់គឺជាក្រុមហ៊ុនបោកប្រាស់​ ពិតណាស់អ្នកដែលមិនទាន់យល់នឹងមិនស្វែងយល់ពិកបាកនឹងពន្យល់និងអូសទាញអោយមកលេងជាមួយបច្ចេកវិទ្យានេះណាស់​ តែប្រសិនបេីមនុស្សដែលឆ្លាតមានរណាម្នាក់ណែនាំហេីយគេចេះស្វែងយល់បន្ថែមនោះគេនឹងយល់ច្រេីនពីបច្ចេកវិទ្យានេះហេីយនៅពេលនោះគេនឹងចេះបែងចែកថាក្រុមហ៊ុនមួយណាបោកប្រាស់ក្រុមហ៊ុនមួយណាពិប្រាកដ។ ក្រុមហ៊ុនមួយដែលពិតប្រាកដគឺជាក្រុមហ៊ុនដែលមានគម្រោងច្បាស់លាស់ក្នុងការសន្យាធ្វេីអ្វីមួយនៅពេលណាថ្ងែណាខែណា​ ហេីយនៅពេលនោះគឺក្រុមហ៊ុនអាចធ្វេីបានមែន។ ​ ក្រុមហ៊ុនដែលល្អ គឺជាក្រុមហ៊ុនដែលមានទស្សនវិស័យ ក្រុមការងារល្អ ហើយសម្រេចផែនការសកម្មភាពរបស់ខ្លួនទាន់ពេលវេលា និង ផ្តល់ប្រយោជន៍ជាសាធារណៈ។ ក្រុមហ៊ុនដែលពិតគឺយេីងមេីលថាតេីកាក់របស់ខ្លួនអាចមានតម្លៃខ្ពស់ដោយសារអ្វី? ឧទាហរណ៍​ bitcoinប្រេីកំលាំងម៉ាសុីនជីកដោយការរុករក(mining) រីឯsereyធ្វេីការរុករកដោយការច្នៃប្រឌិត​ ការគិតនូវគំនិតល្អៗ។ ដូចច្នេះហេីយគឺខ្ញុំហ៊ាននិយាយថាsereyគឺជាក្រុមហ៊ុនដែលពិតប្រាកដមួយដែលយេីងអាចជឿរទុកចិត្តបាន​ ហេីយការទាក់ទាញមនុស្សអោយចូលមករកកាក់សេរីនោះគឺអាស្រ័យទៅលេីក្រុមហ៊ុនពន្លឿននៃការអភិវឌ្ឃន៍កម្មវិធីរបស់ខ្លួនអោយទាន់សម័យកាល។

Comments

daisysun
សូមអរគុណ
sonida
😀