រង្វាន់ជាគទានុរក្ស Curation Reward

តើអ្នកដឹងទេ នៅពេលដែលអ្នកពេញចិត្តអត្ថបទណាមួយ ហើយធ្វើការ Upvote អត្ថបទនោះ អ្នកក៏ទទួលបានរង្វាន់ជាកាក់សេរីផងដែរ។
រូបខាងក្រោមនេះ ជាអត្ថបទមួយដែលទទួលបានការគាំទ្រនឹងបានកាក់សេរីចំនួន1346 កាក់ តែម្ចាស់អត្ថបទគឺទទួលបានតែ 1010កាក់ទេ ចំណែក 336កាក់ទៀត គឺផ្តល់ជូនដល់អ្នកដែលបាន Upvote ឲ្យអត្ថបទនេះ ហើយជាពិសេស អ្នកដែលមាន SEREY Power ច្រើន។ នោះមានន័យថា នៅពេលដែលអ្នកធ្វើការ ប្តូរកាក់ពី Serey Coin (SRY) ទៅជា Serey Power (SP) អ្នកអាចទទួលបានកាក់សេរី ពីការគាំទ្រអត្ថបទដទៃ ដែលយើងហៅថា Curation Rewards។
curation.png
អ្នកអាចចូលទៅកាន់គណនីរបស់អ្នក ត្រង់ពាក្យ Rewards ចុចមើលត្រង់ Curation Rewards នោះអ្នកនឹងបានឃើញរង្វាន់ដែលអ្នកធ្លាប់បានដើរ Upvote អត្ថបទរបស់អ្នកដទៃ។
creward.png
ហេតុអ្វីបានជារង្វាន់នេះតិចម្ល៉េះ ក៏ព្រោះតែអ្នកមិនទាន់មានសេរីថាមពល Serey Power ច្រើន។ ប្រសិនបើអ្នកមានសេរីថាមពលច្រើន អ្នកនឹងទទួលបានរង្វាន់នេះច្រើនដូចគ្នា។
សូមចុចត្រង់នេះ ដើម្បីអានអត្ថបទ ប្រភេទកាក់សេរី
រៀបរៀងដោយ @Cryptopreneur

