នាគខ្មែរ និង នាគសាសនា

K
kanha
#### តើចម្លាក់នាគខ្មែរទាំងនេះ ពិតជានាគក្នុងព្រហ្មញ្ញសាសនាមែនឬ? #### http://i64.tinypic.com/6f730j.jpg មិនថាប្រាសាទនោះសង់ឡើងដើម្បីឧទ្ទិសដល់ព្រះណា ឬ ញាតិវង្សណា តែងតែមានរូប យក្ស គ្រុឌ នាគជានិច្ច។នាគក្នុងព្រហ្មញ្ញសាសនា៖ - នាគក្បាល៣ (នាគកល្យៈ) ជានាគតំណាងឲ្យសភាវៈអាក្រក់ ក្នុងរឿងមហាភារតៈ - នាគក្បាល៥ (នាគអនន្ត) ជាគ្រែផ្ទុំរបស់ព្រះនារាយ៍ និង - នាគក្បាល៩ (នាគវ៉ាសុគីឬពាសស្រកី ឬសេសៈ) ជានាគដែលពួកទេវតា និងអសូរៈយកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ ។ នៅក្នុងពុទ្ធសាសនា មាននាគក្បាល៧ (នាគមុជ្ជលិន្ទ) ដែលប្រក់ការពារព្រះសាមាសម្ពុទ្ធ ពេលទ្រង់សមាធិ ពីភ្លៀង ខ្យល់ និងថ្ងៃ ចំណែកឯនាគក្បាល១វិញ ច្រើនប្រើលម្អលើគ្រឿងអលង្កា ។ នាគខ្មែរ៖ - នាគក្បាល១ តំណាង បឋមក្សត្រ (មាតាធិបតេយ្យ នាងនាគ)។ - នាគក្បាល៣ តំណាង ចំណង៣ប្រការ (ប្ដី ខ្លួនឯង កូន)។ - នាគក្បាល៥ តំណាង បញ្ចខន្ធ (រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ)។ - នាគក្បាល៧ តំណាង មួយសប្ដាហ៍ (ច័ន្ទ អង្គារ ពុធ ……អាទិត្យ)។ - នាគក្បាល៩ តំណាង លោកុត្តរធម៌ (មគ្គបួន ផលបួន និង និព្វានមួយ)។

Comments

អត្ថបទមួយនេះ ជាអត្ថបទដែលខ្ញុំស្រាវជ្រាវ ព្រោះកាលពីមុនខ្ញុំចូលចិត្ត ស្រាវជ្រាវរឿងតាមប្រាសាទ អរគុណដែលចាប់អារម្មណ៍ ហើយយកមកបង្ហោះ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមនាគទាំងអស់ មាននាគមួយជានាគបង្កើតទឹកដីខ្មែរ ហើយមាននាគមួយទៀតដែលមិនខ្លាចអំណាចគ្រុឌភ្លើង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមនាគទាំងអស់ មាននាគមួយជានាគបង្កើតទឹកដីខ្មែរ ហើយមាននាគមួយទៀតដែលមិនខ្លាចអំណាចគ្រុឌភ្លើង។
អគុណច្រើនដែលបានស័រនៅក្នុងសេរី។ ខ្ញុំក៍ចូលចិត្តមើលរឿងប្រវត្តិសាស្រ្តខ្មែរដែរ។