ការយកឈ្នះលើភាពអស់សង្ឃឹម Nick Vujicic
ពិតប្រាកដណាស់មានមនុស្សនៅលើពិភពលោកយើងប្រមាណជាង មួយលាននាក់ជារៀងរាល់ឆ្នាំដែលធ្វើអត្តឃាតសម្លាប់ខ្លួនដោយសាតែមាន បញ្ហាជាច្រើន
ទម្លុះជញ្ជាំង ឧបសគ្គ អោយក្លាយទៅជាទ្វា ឬ ផ្លាស់ឧបសគ្គ ឲ្យទៅជា ឲកាស មនុស្សយើងកើតមកមិនអាចមានក្តីសង្ឃឹមនោះទេ គឺអ្នកកើតមករងនិងកាឈឺចាប់ ហើយឆ្លងកាត់កាលំបាកជាច្រើន ឳពុកម្តាយរបស់ខ្ញំុនិយាយថា យើងមិនដឹងថាយើងកើតមករស់ក្នុងជីវភាពបែបណានោះទេ ហើយហេតុអ្វីទើបយើងរស់នៅក្នុងជីវិតបែបនេះនោះទេ!
សេចក្តីស្រឡាញ់គឺថាមពលដ៏ខ្លាំងបំផុតសម្រាប់ជីវិតរបស់ខ្ញុំ។
នៅពេលដែលនាក់មានអារម្មណ៏ថា ចូលចិត្ត យើងគ្មានសចក្តីស្រឡាញ់គ្រប់គ្រាន់នោះទេ ហើយគ្មានក្តីសង្ឃឹមទេយើងបាត់បង់កម្លាំងចិត្តក្នុងការរស់នៅ សម្រាប់ខ្ញុំ ខ្ញុំគឺជាក្មេងតូចម្នាក់ ខ្ញុំមានជញ្ជាំងឧបសគ្គធំណាស់ ខ្ញុំត្រូវហ៊ុមពទ្ធ័ទៅដោយជញ្ជាំងឧបសគ្គទាំងបួនទិស និង ពិដានឧបសគ្គនៅពីលើ តែបើនិយាយអំពី ឧកាសសម្រាប់ខ្ញុំ គឺខ្ញំុជ្រើសរើសយកការធ្វើអោយខ្លួនមានសេរីភាព ជាពិសេសត្រូវជួុយខ្លួនឯងឲ្យរស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ខ្ញំុមានឪពុក ម្តាយ ដ៏ល្អ ពួកគាត់ស្រឡាញ់ខ្ញុំណាស់ ហើយតែងតែលើកទឹកចិត្តខ្ញុំជានិច្ច ។ ពួកគាត់និយាយប្រាប់ខ្ញុំថា ខ្ញុំស្រស់ស្អាតតាមបែបរបស់ខ្ញុំ ហើយកុំបារម្មណ៏ពីអ្វីដែលអ្នកដ័ទៃគេនិយាយពីខ្ញុំ។
ខ្ញុំគឺជាកុមារម្នាក់ដែរមានតម្រូវការពិសេសដំបូងហើយត្រូវដាក់បញ្ជូលក្នុងប្រព័ទ្ធ អប់រំជាតិនៅប្រទេសអូស្រ្តាលី ហើយខ្ញុំបានទទួលពានរង្វាន់យុវជនវ៉ៃក្មេង ។
ខ្ញុំដឹងថាពិភពលោកគឺជាកន្លែងដែលមានកាឈឺចាប់ណាស់និងជាកន្លែងដែលត្រូវការក្តីសង្ឃឹម ហើយពិភពលោកក៏ត្រូវការ សេចក្តីស្រឡាញ់ផងដែរ !
នៅពេលណាដែលមនុស្សយើងគ្មានក្តីសង្ឃឹម វានិងធ្វើអោយយើងមានអារម្មណ៏ថា ហេតុអ្វីបានជាកើតមកមានជីវិតអញ្ជឹង? សម្រាប់ខ្ញុំមានរឿងមិនសប្បាយចិត្តមួយ គឺ គេតែងតែប្រាប់ខ្ញុំថា អ្នកគ្មានលក្ខណ:គ្រប់គ្រាន់ទេ បោះបង់ចោលទៅ គ្មាននរណាម្នាក់គេឲ្យការងារឯងធ្វើទេ បោះបង់ទៅ គ្មាននរណារៀបការជាមួយឯងទេ ឯងមិនអាចសូម្បីតែកាន់ដៃប្រពន្ធរបស់ឯងបានផង តើឯងនិងក្លាយទៅជាឪពុកបែបណា? ប្រសិនបើឯងមិនអាចកាន់កូនឯងនៅពេលដែលគេយំផងនោះ ឯងបោះបង់ចោលទៅ បោះបង់ទៅៗ នៅពេលដែលខ្ញុំអាយុ ៨ ឆ្នាំ ខ្ញុំបានគិតចង់សម្លាប់ខ្លួួន ព្រោះតែខ្ញុំអស់សង្ឃឹមក្នុងជីវិត បន្ទាប់មកខ្ញុំក៏ធ្វើអត្តឃាតម្តងទៀត ដោយកុហសឪពុកខ្ញុំថា ទៅហែលទឹក តែខ្ញុំបានពន្លិចខ្លួនទៅក្រោមទឹក ដើម្បីសម្លាប់ខ្លួន ស្រាប់តែពេលនោះខ្ញុំបានគិតថា បើខ្ញុំស្លាប់ទៅតើឪពុកម្តាយនិងបងប្រុសខ្ញុំខូចចិត្តប៉ុណ្ណាទៅ ខ្ញុំមិនអាចធ្វើបែបនេះបានទេ បើគ្រាន់តែអត់ដៃ អត់ជើងវាមិនមែនជាបញ្ហារបស់ខ្ញុំទេ។
ហេតុអ្វីបានជាយើងឆ្លុសកញ្ជក់មើលតែរឿងអាក្រក់ ជំនួសឲ្យការមើលឃើញពីតម្លៃរបស់យើងទៅវិញ។
មានយុវជនជាច្រើនកំពុងស្វែងរកសេចក្តីស្នេហា ពួកគេគិតថាសេចក្តីស្នេហាអាចធ្វើអោយដួងប្រលឹងពួកគេរស់ឡើងវិញ តែចំពោះខ្ញុំវិញខ្ញុំមានប្រពន្ធដ៏ស្រស់ស្អាតនិងកូនប្រុសជាទីស្រឡាញ់ម្នាក់ ពិតប្រាកដណាស់ខ្ញុំមិនចាំបាច់មានដៃសម្រាប់ថ្នាក់ថ្នមប្រពន្ធខ្ញុំទេ ខ្ញុំគ្រាន់តែថ្នាក់ថ្នមបេះដូងរបស់នាង ប៉ុណ្ណោះ ហើយអ្នកដឹងទេថាខ្ញុំអោបកូនរបស់ខ្ញុំដោយរបៀបណា?
មានពួកក្មេងជាច្រើនមករកខ្ញុំ វាពិតជាអស្ចារ្យណាស់ ដោយពួកគបានដាក់ដៃរបស់ពួកគេទៅក្រោយខ្នង ហើយអបខ្ញុំដោយប្រើ ក របស់ពួកគេ។ ហើយខ្ញុំដឹងថានៅក្នុងជីវិតទោះបីជាមានផ្នែកខ្លះមិនល្អក៏ដោយ ក៏ខ្ញុំអាចផ្លាស់ប្តូរវាអោយទៅជាល្អវិញបានដែរ ហើយខ្ញុំអាចធ្វើអោយរឹតតែពិសេសថែមទៀតផង។
តើអ្នកទាំងអស់គ្នាកំពុងស្វែងរកអ្វី? តើអ្នកចង់បានអ្វី?
សម្រាប់ខ្ញុំខ្ញុំជាមនុស្សលោភលន់ ខ្ញុំមិនចង់រស់នៅត្រឹមតែអាយុ ៩០ ឆ្នាំ ឬ ១០០ ឆ្នាំនោះទេ គឺខ្ញុំចង់រស់នៅរាបលានឆ្នាំ។
អ្នកត្រូវចូលទៅរកសេចក្តីពិត ហើយសួរខ្លួនឯងថាតើអ្នកជាអ្នកណា តើអ្នកមានវត្តមាននៅលើផែនដីនេះដើម្បីអ្វី?
លោក វីលៀមបាននិយាយថា មានពេលតែ ២ ថ្ងៃគត់ដែលជាថ្ងៃដ៏អស្ចារ្យរបស់អ្នក គឺថ្ងៃដែលអ្នក កើត និង ថ្ងៃដែលអ្នកដឹងថាហេតុអ្វី ហេតុអ្វីៗៗៗ។ ហេតុដូចនេះហើយយើងត្រូវធ្វើអ្វីដែលត្រូវធ្វើ ។
មនុស្សយើងម្នាក់ៗមានបេះដូងសម្រាប់ស្រឡាញ់អ្នកដ៏ទៃ ខ្ញុំចង់អោយមនុស្សចេះស្រឡាញ់គ្នាទៅវិញទៅមក ព្រមទាំងយើងចេះស្រឡាញ់ខ្លួនឯង និងត្រូវបង្កើតក្តីសុបិនឲ្យធំ ហើយកុំបោះបង់ចោល ។
តើអ្នកទាំងអស់គ្នាកំពុងស្វែងរកក្តីសង្ឃឹមមែនដែរឬទេ? តើអ្វីដែលអ្នកស្វែងរក? លុយ ឡាន ស្រី ស្រា ល្បែង កេរ្ត៏ឈ្មោះ សំណាង តែសូមកុំភ្លេចថា រឿងទាំងអស់នេះវាមិនអាចធ្វើអោយអ្នកសប្បាយចិត្តទេ ព្រោះវាមិនចះគ្រប់គ្រាន់ឡើយសម្រាប់អ្នក។បើសិនជាអ្នកស្វែងរកសន្តិភាពឃើញ នោះអ្នកនិងដឹងថា អ្នកជានរណា ហេតុអ្វីអ្នកនៅទីនេះ ហើយអ្នកនិងទៅណាប្រសិនបើអ្នកមិននៅទីនេះ ។ សម្រាប់ខ្ញុំ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាដឹងថានោះហើយជាអ្វីដែលខ្ញុំយកឈ្នះ ពេលនេះខ្ញុំគ្មានជញ្ជាំងឧបសគ្គទៀតទេ។
សូមកុំភ្លេចថា អ្នកនិងក្លាយជាមនុស្សដ៏ អស្ចារ្យសម្រាប់មនុស្សម្នាក់ទៀត ជឿខ្ញុំទៅខ្ញុំក៏ជាមនុស្សដូចនាក់ដែរ ។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អ្នកនិងមានកម្លាំងចិត្ត ដើម្បីចង់ដឹងថា បើខ្ញុំសុបិនធំបាន អ្នកក៏សុបិនធំបានដូចគ្នា ។
សូមស្វែងរកសន្តិភាពផ្លូវចិត្តរបស់អ្នក ហើយប្រែក្លាយជញ្ជាំង ឧបសគ្គ អោយទៅេជាទ្វាវិញ។
សូមទោសជាមុនបើមានចំណុចខ្វះខាតត្រង់ណាជួយពន្យល់ណែនាំផង ។ សូមអរគុណ !


