Serey is utilizing Blockchain technology

រៀនអំពីកំហុស Jack Ma

J

juri

Jack Ma បានបកស្រាយ​ អំពី បទពិសោធ៏និងកាបរាជ័យ និង ការទទួជោគជ័យ របស់លោក ខ្ញុំមានបទពិសោធ៏មិនច្រើនទេ ហើយខ្ញិំមានកំហុសជាច្រើន កាលពីខ្ញំុនៅក្មេង ហើយខ្ញុំគិតថា ប្រសិនបើសិនខ្ញុំជាមនុស្សម្នាក់ដែលជោគជ័យ នោះកំហុសទាំងអស់និងក្លាយជារឿងដែលគេយកមកនិយាយ តែបើខ្ញុំបរាជ័យនោះកំហុសនិងក្លាយជាសម្រាម។ ខ្ញុំគិតថាមនុសស្សគ្រប់ៗគ្នាសុទ្ធតែមានរឿងល្អៗរបស់ខ្លួនជាច្រើន មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស និង​ បញ្ហាជាច្រើន ហើយមានមនុស្សតិចណាស់ដែលស្គាល់អ្នក តែបើអ្នកជោគជ័យនោះនិងមានមនុស្សច្រើនណាស់ដែលស្គាល់អ្នក គេនិងនិយាយថា Wow អ្នកពិតជាមនុស្សអសា្ចរ្យណាស់! តែកាពិតខ្ញំុមិនមែនជាមនុស្សអស្ចារ្យនោះទេ ខ្ញុំគ្រាន់តែជាសិស្សក្រីក្រម្នាក់ គ្មាន ប៉ាម៉ាក ជាអ្នកមានលុយ ឬជាមន្រ្តីរាជកានោះទេ នៅក្នុងថ្នាក់រៀនខ្ញុំបានប្រឹងប្រែងរៀនសូត្រខ្លាំងណាស់ តែវាបែេជាធ្វើអោយខ្ញុំធុញទ្រាំ ប៉ុន្តែអ្នកដឹងទេ សាលារបស់ខ្ញុំមិនមែនជាសាលាល្អទេ នៅពេលនោះខ្ញំុក្លាយទៅជាមនុស្សម្នាក់ប្រឡងមិនជាប់ មិនបានរៀននៅមហាវិទ្យាល័យ និង គ្មានការងារធ្វើ ។ ហើយអ្វីដែលខ្ញំុរៀននោះគឺ ហេតុអ្វី? ខ្ញុំមិនបោះបង់ ហេតុអ្វីអ្នកគួរមានឲកាស ក្នុងការជោគជ័យ? គ្រប់គ្នាគួរតែរៀនទទួលយកឲកាស បរាជ័យ មិនគួររៀនអោយមនុស្សស្គាល់នោះទេ ហេតុអ្វីអ្នកដ៏ទៃគួរតែជួយអ្នក ? ឬ អ្នកគួរតែរៀនធ្វើអោយខ្លួនអ្នកដែលគួរអោយគេជួុយសិន។ ហេតុអ្វីបានជាខ្ញុំរៀនបែបនេះ ព្រោះថា ឲកាសខ្ញំុមិនទាន់មកដល់។ ហើយមុននិងខ្ញំុទទួលបានជោគជ័យ ខ្ញុំគិតថា ខ្ញំុគួរតែជោគជ័យនៅ ១០ ឆ្នាំក្រោយ ព្រោះថា ខ្ញំុមិនមែនជាមនុស្សឆ្លាត ពូកែ នោះទេ គឺគ្រាន់តែអ្នកធ្វើការជាមួយខ្ខំុ សុទ្ធតែជាមនុស្សឆ្លាត ហើយធ្វើការដោយភាពឆ្លាត និង ឆាប់រហ័ស មិនបោះបង់ចោល ហើយតែងតែយកកំហុសមកសិក្សា ទើបខ្ញំុទទួលបានជោគជ័យ។ - ប្របើយើងចង់ជោគជ័យ យើងគួរតែជោគជ័យនៅ ១០ ឆ្នាំក្រោយ - ប្របើយើងចង់ជោគជ័យ យើងត្រូវបង្កើតកំហុសអោយច្រើន ហើយកំុបោះបង់ មនុស្សភាគច្រើនពេលមានកំហុសគិតថា គឺជាបញ្ហា ហើយពួកគេក៏បោះបង់។ តែបើយើងរៀនពីកំហុស ហើយមិនបោះបង់ ពេលមានកំហុស នោះនិងទទួលបានជោគជ័យ ។ តើយើងមើលមនុស្សដែលមានឲកាសជោគជ័យដោយវិធីណាខ្លះ? - ទី ១ យើងត្រូវមើលថា​តើមនុស្សហានទទួលយកកំហុសដែល ឬ ទេ ប្រសិនបើមនុស្សនោះគិតថា កំហុសនោះមិនមែនជាកំហុសរបស់គាត់ គឺគាត់ប្រាកដជាមិនទទួលបាននៅឲកាសជោគជ័យទេ - ទី ២ ប្រសិនបើជាគាត់គិតថា កំហុសនោះជាកំហុសរបស់គាត់ វាអាចអោយគាត់គិតថា មកពីគាត់គិតមិនទាន់ត្រូវ ខ្វះខាតត្រង់ចំណុចនេះ មួយ ចំណុចនោះមួយ ហើយត្រូវកែខៃបែបណានោះ គាត់និងក្លាយទៅាមនុស្ស ជោគជ័យ និង អស្ចារ្យបំផុត។ នៅពេលដែលខ្ញំុ បរាជ័យ ខ្ញំុតែងនិយាយថា​ ខ្ញំុបរាជ័យហើយ តែនៅពេលដែលខ្ញំុទទួលបានជោគជ័យ ខ្ញំុនិយាយថា wow ខ្ញុំមិនដែលគិតថាខ្ញុំអាចទទួលបានជោគជ័យដ៏ធំធេងមួយនេះសោះឡើយ។ ហេតុផលទាំងអស់នេះហើយ ទើបធ្វើអោយខ្ញំុ បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយក្នុងចំណោមក្រុមហ៊ុនល្បីៗទាំង ១០ នៅលើពិភពលោក។ អ្នកឈ្នះមិនដែលបោះបង់ អ្នកបោះបង់មិនដែលឈ្នះ https://naqyr37xcg93tizq734pqsx1-wpengine.netdna-ssl.com/wp-content/uploads/2016/01/Jack-Ma1.jpg![Jack-Ma1.jpg](https://serey.io/imageupload_data/1b9e5e4175e5f009f478e25b721f823dca918bc2)
0.000 SRY$0.00
Global
Global

Comments