មូលហេតុ៥ ចំណុចដែលកើតមាននៅការប្រឆាំងគ្នាក្នុងអង្គភាព
ការប្រឆាំងក្នុងអង្គភាពកើតឡើងពីមូលហេតុជាច្រើន តាមរូបភាពនាៗ
ហើយអាចសរុបបាន៥ចំណុចដូចតទៅ៖
១ ការទាក់ទង ការទាក់ទងដែលគ្មានប្រសិទ្ធភាព អាចនឹងធ្វើអោយបុគ្គលិកក្នុងអង្គភាពទទួលបានទិន្នន័យខុសគ្នា ឬ អាចនឹងមិនបានទទួលពីទិន្នន័យអ្វីសោះឡើយ ដែលជាមូលហេតុមួយធ្វើអោយកើតមានការប្រឆាំងក្នុងអង្គភាព។ ដោយសាតែបុគ្គលិកម្នាក់ៗទទួលទិន្នន៏យខុសគ្នា ឬមិនទទួលទិន្នន័យ ធ្វើអោយការយល់ដែលមានចំពោះរឿងផ្សេងៗកើតឡើងខុសៗគ្នាដូចច្នេះ។
ឧទាហរណ៏ដូចជា អង្គភាពមួយចង់ផ្លាស់ប្តូរពីសហគ្រាសរដ្ឋទៅជាសហគ្រាសឯកជន ដែលអ្នកគ្រប់គ្រងបានសិក្សាពីផលល្អនៃការផ្លាស់ប្តូររួចហើយ ហើយសម្លឹងឃើញថាមានប្រយោជន៏ តែខណៈជាមួយគ្នា ការទទួលដឹងពីទិន្ននន័យរបស់បុគ្គលិកវិញ ដឹងចំពោះតែចំណុចដែលធ្វើអោយខាតផលប្រយោជន៏តែប៉ុណ្ណោះ ទើបកើតមាននៅការប្រឆាំងដ៏ខ្លាំងខ្លាមួយនៅក្នុងអង្គភាព។
ក្រៅពីនេះ ការប្រឆាំងដែលកើតឡើងពីការទាក់ទង អាចនឹងកើតឡើងដោយសារការយល់អត្ថន័យនៃទិន្នន័យទទួលបានខុស ដែលអាចបណ្តាលមកពី បញ្ហា ភាសា ឬមូលដ្ធានគ្រិះរបស់មនុស្សម្នាក់ៗខុសគ្នា។
២ គោលដៅ ការប្រឆាំងដែលកើតឡើងពីគោលដៅនោះរមែងកើតឡើងពីភាពមិនច្បាស់លាស់ក្នុងការកំណត់គោលដៅ ឬផ្នែកនីមួយៗមានគោលដៅខុសៗគ្នា ដែលធ្វើអោយការកំណត់តួនាទីទទូលខុសត្រូវលើការបដិបត្តិការងារមិនច្បាស់លាស់ មានការយល់ច្រឡំ ឬគ្មានការទទួលខុសត្រូវលើការងារនោះ ។ ក្រៅពីនេះការដែលមនុស្សម្នាក់ៗមានវិធីបដិបត្តិដើម្បីទៅកាន់គោលដៅខុសគ្នាក៏អាចធ្វើអោយកើតនូវការប្រឆាំងបានដែល។
៣ រចនាសម្ពន្ធអង្គភាព ក៏ជាមូលហេតុនៃការប្រឆាំងមួួយដែរ ព្រោះជាទូទៅរចនាសម្ពន្ធក្នុងអង្គភាព ត្រូវបានបង្គើតឡើងមកដើម្បីឲ្យមានការធ្វើការទាក់ទងគ្នាទៅវិញទៅមក ទាំងរឿងដំណាក់កាលនៃការធ្វើការងារនិងទិន្នន័យផ្សេងៗ ។ ដូច្នេះនៅពេលត្រូវពឹងពាក់គ្នាទៅវិញទៅមកដោយមិនបានឆ្លើយតបតាមតម្រូវការនោះ ទើបកើតមាននៅការប្រឆាំងនេះកើតឡើង។
ម្យ៉ាងវិញទៀត អង្គភាពដែលមានការបែងចែកនូវរចនាសម្ពន្ធតាមជំនាញ ឬ ធ្វើការងារតាមតំណែង ឬ ហៅថាកាងារនាក់ណាអ្នកហ្នឹងធ្វើ ឬ ធ្វើការរៀងៗខ្លួន ធ្វើអោយពេលខ្លះមិនយល់ពីការងាររបស់នាក់ដ៏ទៃ កើតនូវការច្រណែនឈ្នានីស ឬ ការប្រកួតប្រជែងគ្នាខ្លាំងពេក ក៏ អាចកើតមានការប្រឆាំងដូចគ្នាដែល។
៤ គោលការណ៏ កាលណាដែលបុគ្គលិកក្នុងអង្គភាពមានគោលការណ៏ ការជឿខុសគ្នា ទោះមកនៅរួមគ្នាក៏អាចនិងមានវិធីនៃការគិត រិធីបដិបត្តិខុសៗគ្នាដែលអាចនឹងធ្វើអោយកើតមាននៅការប្រឆាំងគ្នា។
៥ ធនធាន បុគ្គលិក ឬ ផ្នែកផ្សេងៗក្នុងអង្គភាព រមែងតែងតែដណ្តើមធនធានដែលមានកំណត់របស់អង្គភាព ដើម្បីសម្រេចបំណងរបស់ខ្លួន ដូចជា ថវិកា តំណែងតួនាទីជាដើម។ ក្រៅពីនេះ បរិស្ថាននៃការធ្វើការងារដែលខុសគ្នានិង មិនស្អាតល្អ ឬ មិនសមរម្យក៏អាចធ្វើអោយកើតមាននៅការប្រឆាំងដូចគ្នាដែរ។


