វិធីមួយចំនួនដើម្បីដឹងពីកំហុសរបស់ខ្លួនឯង
ជារៀងរាល់ថ្ងៃមនុស្សយើងគឺតែងតែមានការងារជាច្រើន សម្រាប់ការងារមួយចំនួនគឺយើងបានត្រៀមទុក តែការងារមួយចំនួនគឺយើងមិនបានត្រៀមទុកជាមុននោះទេ ហើយនៅពេលដែលយើងកំពុងបំពេញកិច្ចការដែលយើងមិនបានត្រៀមទុក រឺក៏មិនបានយកចិត្តទុកដាក់ និងនៅពេលដែលយើងកំពុងស្រ្តេសខ្លាំង គឺនៅពេលនោះហើយ វាប្រាកដជាធ្វើអោយយើង បានបង្កើតកំហុសដោយមិនបានដឹងខ្លួន។
ដូចឆ្នេះហើយគឺត្រូវតែរកវិធី ឬ ក៏កញ្ចក់ណាដែលអាចអោយយើងឆ្លុះឃើញពីកំហុសរបស់ខ្លួនឯង។
តើកញ្ចក់បែបណាទើបឆ្លុះឃើញពីកំហុស រឺ ចំណុចខ្វះខាតរបស់ខ្លួនឯងបាន ?
កញ្ចក់ទី ១. មនុស្សដែលនៅជុំវិញខ្លួនយើង ដូចជា ( ឪពុក ម្តាយ បងប្រុស បងស្រី លោកគ្រូ អ្នកគ្រូ មិត្តភក្តិជាដើម )
កញ្ចក់ទី ២. យើងត្រូវសួរពីអ្នកដែលមានបទពិសោធន៏ (សាស្រ្តាចារ្យ )
កញ្ចក់ទី ៣. គឺខ្លួនយើងផ្ទាល់ យើងត្រូវកំណត់គោលដៅច្បាស់លាស់ ហើយបើកចិត្តអោយទូលាយដើម្បីទទួលយក នៅពាក្យរិះគន់ ពាក្យណែនាំ គ្រប់ទិសទី ដើម្បីយកចំណុចល្អៗមកកែតម្រូវខ្លួនយើង ។ តែបើអ្នកគ្មានគោលដៅច្បាស់លាស់ និង មិនព្រមបើកចិត្តអោយទូលំទូលាយនោះទេ! នោះអ្នកប្រាកដជាមិនអាចដឹងពីកំហុសរបស់អ្នកអស់មួយជីវិត។


