ផែនទីបង្ហាញផ្លូវរយៈពេលខ្លីរបស់សេរី
ខែមីនា គឺជាខែដែលអស្ចារ្យបំផុតមួយសម្រាប់សេរី។វាជាខែដែលបងប្រុស ដៃស៊ីស៊ុន @Daisysun មកដល់ប្រទេសកម្ពុជា ដើម្បីជួយខ្ញុំជាមួយគម្រោងសេរី។ ពួកយើងបានធ្វើការលើគម្រោងសេរីតាំងពីឆ្នាំ 2017 មកម្ល៉េះ ហើយឥឡូវពួកយើងមានអារម្មណ៍ថាពេលវេលាបានមកដល់ហើយសម្រាប់គម្រោងសេរី ដើម្បីធ្វើការបង្ហោះឡើង។
# ខែមីនា
#### ក្រុមការងារផ្នែកទីផ្សារដ៏ម៉ោះមុតរបស់សេរី
ក្នុងសប្តាហ៍ដំបូង ខ្ញុំ និងប្អូនប្រុសរបស់ខ្ញុំ បានជួបជាមួយក្រុមការងារផ្នែកទីផ្សារដ៏ អស្ចារ្យមួយក្រុម។ ក្រុមការងាររួមមាន @sereygen និង @sambodia រួមជាមួយមិត្តភក្តិរបស់ពួកគាត់ពីរបីនាក់ទៀត។ ពួកយើង បានរៀនសូត្រពីពួកគាត់ថា គាត់គឺជាក្រុម បណ្តាញដ៏ធំមួយនៅកម្ពុជា។ ហើយបន្ទាប់ពី ពួកគាត់បានស្គាល់ពីសេរី ពួកគាត់ពិតជារំភើបចិត្តជាខ្លាំងផងដែរ។ ពួកយើង សម្រេចថានឹងរួមការងារជាមួយគ្នា ហើយយើង បានគូសវាសផែនការរបស់យើងចេញមក ដើម្បីធ្វើការផ្សព្វផ្សាយពីបណ្តាញប្រព័ន្ធសង្គមសេរី។

At the table are: @daisysun, @jokerswild, @sambodia, @sereygen, @tehongly.
#### ការណែនាំបង្ហាញខ្លីមួយ
@Sereygen គឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកនិយាយជាសាធារណៈដ៏មានឥទ្ធិពលបំផុតនៅ ប្រទេសកម្ពុជា ហើយក៏មាននូវជំនាញអាជីពក្នុង ការកសាងក្រុមការងារ បង្រៀន និងបង្វឹកផងដែរ។ គាត់ ក៏ជាវិនិយោគិនមួយរូបក្នុងចំណោមអ្នកវិនិយោគិនដំបូងបំផុតដែល បានវិនិយោគទៅលើរូបិយវត្ថុឌីចីថល និងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាប្លុកឆ៊េន (blockchain) ក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះក៏បានអប់រំទៅដល់មនុស្សក្នុងស្រុកដើម្បី បង្កើនចំណេះដឹងស្តីអំពី សក្តានុពលនៃបច្ចេកវិទ្យាប្លុកឆ៊េននេះ។
@Sambodia គឺជាវិនិយោគិនមួយរូបក្នុងចំណោមអ្នកវិនិយោគិនដំបូងបំផុតដែល បានវិនិយោគទៅលើរូបិយវត្ថុឌីចីថល និងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាប្លុកឆ៊េន (blockchain) ក្នុងប្រទេសកម្ពុជា។ គាត់ ក៏ជាម្ចាស់ និងនាយកប្រតិបត្តិនៃក្រុមហ៊ុនម្រ៊ុំជីវិត ដែលជាស្ថាប័នមួយក្នុងការផលិតនូវផលិតផលសុខភាពខ្មែរ ផ្សេងៗជាច្រើនប្រភេទដូចជា គ្រាប់ម្រុំ ប្រេងម្រុំ ប្រេងស្តៅ តែ និងប្រេងរឹតឳសថបុរាណ។
#### បណ្តាញប្រព័ន្ធសង្គមសេរីបង្ហោះឡើង
គេហទំព័រ https://serey.io បង្ហោះឡើង។ យើងបានចាប់ផ្តើមទទួលយកសមាជិកមួយចំនួននៅលើបណ្តាញប្រព័ន្ធសង្គមរបស់យើងដើម្បីធ្វើតេស្តសាកល្បង។ សមាជិកថ្មី នឹងជួយក្រុមការងារដោយធ្វើការចង្អុលបង្ហាញនូវចំណុចខ្វះខាតនៅលើគេហទំព័រ ដូច្នេះយើងអាចធ្វើការកែលំអរឲ្យកាន់តែប្រសើរ។
#### វីដេអូណែនាំអំពីសេរី
យើងបានជួលអ្នកឌីស្សាញម្នាក់ពីបរទេសដើម្បីបង្កើតវីដេអូណែនាំអំពីសេរី។ បន្ទាប់ពីយើងបានសរសេរនូវគម្រោងអត្ថបទ ពួកគេបានបង្កើតវីដេអូសម្រាប់យើង។ យើងបានទទួលលទ្ធផលដ៏គួរឲ្យគាប់ចិត្ត
English version
https://www.youtube.com/watch?v=dycg6F62WTI
Khmer version
https://www.youtube.com/watch?v=YqPyjfmirbY
#### ការដាក់លក់សាកល្បង
យើងបានចាប់ផ្តើមធ្វើការដាក់លក់សាកល្បង នៅថ្ងៃទី២៥ ខែមីនា។ ការដាក់លក់សាកល្បងមានបង្ហាញដូចខាងក្រោម៖
សប្តាហ៍ទី១ 1.5 សេន/កាក់សេរី (SRY) 10% រង្វាន់បន្ថែម
សប្តាហ៍ទី២ 1.7 សេន/កាក់សេរី (SRY) 5% រង្វាន់បន្ថែម
សប្តាហ៍ទី៣ 2.0 សេន/កាក់សេរី (SRY) 5% រង្វាន់បន្ថែម
ដើម្បីចូលរួមក្នុងការដាក់លក់សាកល្បងជាមួយនឹង រូបិយប័ណ្ណឌីជីថល (cryptocurrencies) អ្នកអាចចូលទៅកាន់គេហទំព័រ www.sale.serey.io
ដើម្បីចូលរួមក្នុងការដាក់លក់សាកល្បងជាមួយនឹង ប្រាក់ដុល្លារ អ្នកអាចអានការណែនាំតាមតំណភ្ជាប់នេះ៖ https://web.facebook.com/photo.php?fbid=1764539023567677&set=a.228384480516480.59144.100000347880606&type=3&theater
#### ធ្វើការជាមួយក្រុមការងារឌីស្សាញសម្រាប់ការងារក្នុងហ៊្វេសបុក
គេហទំព័រហ៊្វេសបុករបស់សេរី Serey.io នឹងធ្វើការរៀបចំឡើងវិញដើម្បីមានភាពកាន់តែទាក់ទាញ។ គេហទំព័រនេះ មានមុខងារជាកន្លែងទាក់ទាញអ្នកប្រើប្រាស់ថ្មីៗ។ យើងបានចុះហត្ថលេខាព្រមព្រៀងមួយជាមួយក្រុមការងារឌីស្សាញអាជីពមួយក្រុមដើម្បីធ្វើការងាររៀបចំការរចនាការបង្ហោះព័ត៌មានដែលមានការទាក់ទាញក្នុង គេហទំព័រហ៊្វេសបុកសេរី។
https://scontent.fpnh2-1.fna.fbcdn.net/v/t1.0-9/29472219_1761561430532103_7603671639682711552_o.jpg?_nc_cat=0&_nc_eui2=v1%3AAeFTOe3zGaobpnZGGsqx7NgQrXbeEtZx-LNvg5L9hAdjYfItAN2kSdYgORNKthOyeQfSm7LkYqnTn4XmPvAjsoHXcxvBT0dSOteH1rBlD86zlA&oh=a924d357c6f09dc50a79f73d60735e0b&oe=5B39E965
Written by @jokerswild
Translated by @phors


