ក្នុងនាមកូនប្រុស មានឈ្មោះកូនម៉ែ ស្ម័គ្រការពារថែ ដែនកម្ពុជា ។
៧រោចខែបុស្ស ខ្យល់នៅរងា រូបខ្ញុំកំព្រា មកពីដែនឆ្ងាយ ។
ចំប៉ីដងស្ទឹង ខ្ញុំសូមផ្ញើកាយ តើស្រស់ឆោមឆាយ អូនគិតយ៉ាងណា ?
បើមិនអាណិត សូមចិត្តមេត្តា ជួយយកអាសា ដោយចិត្តប្រណី ។
ស្ទឹងអើយជួយនាំ ពាំពាក្យសម្ដី ទៅប្រាប់ចំប៉ី ដងស្ទឹងសៀមរាប ។
« សៀមរាប ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ »


